អ៊ុតស្វាយ គឺជាជំងឺសើរស្បែកមួយប្រភេទដែលភាគច្រើនកើតមានឡើងចំពោះមនុស្សវ័យក្មេង ហើយវានឹងបន្សល់ទុកស្នាមអុជខ្មៅៗនៅលើរាងកាយបន្ទាប់ពីជាសះស្បើយ។ ចុះបើស្ត្រីមានផ្ទៃពោះកើតជំងឺនេះវិញ តើមានគ្រោះថ្នាក់ដែរទេ? ប្រសិនបើស្ត្រីមានផ្ទៃពោះកើតជំងឺនេះមែន អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា រលាកសួត ខូចប្រព័ន្ធប្រសាទ ហើយអាចប៉ះពាល់ដល់ជីវិតដោយសារតែវីរុសអុតស្វាយ។
ចំពោះទារកវិញ បើអ្នកម្តាយកើតជំងឺអុតស្វាយរយៈពេល ៣ខែ ឬតិចជាងនេះ អាចបណ្តោលឲ្យទារកក្នុងផ្ទៃកើតមកមានស្នាមអុជខ្មៅៗនៅលើស្បែកពីកំណើត កើតជំងឺវិលកចរិក ភ្នែកឡើងបាយ រលូត ឬកូនស្លាប់ក្នុងផ្ទៃតែម្តង។
អ្នកជំនាញបាននិយាយថា ការកើតជំងឺអុតស្វាយក្នុងអំឡុងពេលមានផ្ទៃពោះ នៅចន្លោះខែទិ៤ទៅទី៥ អាចប្រឈមនឹងការរីករាដាលយ៉ាងខ្លាំងបំផុត។ ប៉ុន្តែអ្នកម្តាយអាចជៀសផុតពីជំងឺនេះបាន ប្រសិនបើចាក់ថ្នាំបង្ការបានត្រឹមត្រូវ ហើយពេលវេលាដែលល្អបំផុតគឺមុនពេលមានផ្ទៃពោះមួយខែ។
បើសិនអ្នកកើតជំងឺអុតស្វាយក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែសម្រាកទទួលទានទឹកឲ្យបានច្រើន ព្យាយាមញ៉ាំអាហារងាយរំលាយ ធ្វើអនាម័យរាងកាយឲ្យបានត្រឹមត្រូវ ជាពិសេសប្រឹក្សាជាមួយពេទ្យជំនាញដើម្បីរកវិធីដោះស្រាយដែលសាកសមបំផុត៕