ចង់​ឲ្យ​កូន​របស់​អ្នក​ខ្ពស់​ត្រូវ​ស្តង់ដារ កុំ​រំលង​អាហារ​ទាំងនេះ

0
1

ជាទូទៅ​មនុស្ស​ភាគច្រើន​នៅ​តំបន់​អាស៊ី មាន​កម្ពស់​មិនសូវ​ខ្ពស់​ដូចជា​មនុស្ស​នៅ​តំបន់​អឺរ៉ុប​នោះទេ ដោយសារតែ​កត្តា​តំណពូជ រួមផ្សំ​ជាមួយនឹង​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​ផងដែរ។

ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​បាន​បង្ហាញថា កុមារតូចៗ ឬក៏​ក្មេង​វ័យ​ជំទង់​មានឱកាស​អាច​លូត​កម្ពស់​ត្រូវ​ស្តង់ដារ​បាន បើសិនជា​ពួកគេ​ទទួលទាន​អាហារ ដែល​សម្បូរ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​ខនិជ​ប្រចាំថ្ងៃ។ ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​ដែល​អ្នក​គួរតែ​ផ្តល់​ឲ្យ​កុមារ​ជា​រៀងរាល់ថ្ងៃ៖

Image result for child

 

 

១.ទឹកដោះគោ

ទឹកដោះគោ​ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប្រូតេអ៊ីន ព្រមទាំង​វីតាមីន A ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​លូត​កម្ពស់​បានល្អ។ ដូច្នេះហើយ កុមារ​គួរតែ​ទទួលទាន​ទឹកដោះគោ ឲ្យ​បាន​ចំនួន ២កែវជា​ប្រចាំ។

Image result for ទឹកដោះគោ

 

 

២.អង្ករសំរូប និង​ស្រូវ​សាឡី

ជាតិ​កាឡូរី ដែលមាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ​ដូចជា អង្ករសំរូប និង​ស្រូវ​សាឡី មាន​ទួ​នាទី​សំខាន់បំផុត​ក្នុងការ​ទ្រទ្រង់​រាងកាយ​កុមារ។ លើសពីនេះ​វា​មាន​ផ្ទុក​សារធាតុ​កាបូ​ហៃ​ដ្រា​ត ជាតិ​សរសៃ និង​វីតាមីន B ដែល​អាចជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​បាន​យ៉ាង​ល្អ។

Image result for ស្រូវសាឡី

 

 

៣.សណ្តែកសៀង

សណ្តែកសៀង ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ចាំបាច់​បំផុត​សម្រាប់​ការ​លូត​កម្ពស់ ជាពិសេស​ប្រសិនបើ​កុមារ​ទទួលទាន​ជាប្រចាំ​ថ្ងៃ។

Related image

 

 

៤.ស៊ុត

វា​មិន​ត្រឹមតែ​ជា​អាហារ​ពេលព្រឹក​ដ៏​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ទៅ​ទូ​នោះទេ សូម្បីតែ​កុមារ​ក៏​អាចជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​ផងដែរ។ អាស្រ័យហេតុនេះ អ្នក​ម្តាយ​គ្រប់រូប​គួរតែ​ផ្តល់​ស៊ុត ឲ្យ​កូន​ទទួលទាន​ជាប្រចាំ ជាពិសេស​ស៊ុត​ស្ងោរ។

Image result for ស៊ុត

 

 

៥.បន្លែ និង​ផ្លែឈើ

អ្នកជំនាញ​រូប​ណា​ក៏​ផ្តល់​អនុសាសន៍ ឲ្យ​មនុស្ស​គ្រប់រូប​ព្យាយាម​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​វា​អាចជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ អ្វីដែល​ពិសេស​នោះ គឺ​វា​មាន​ផ្ទុក​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ខនិជ ដែលជា​ជំរុញ​ដល់​ការ​លូត​កម្ពស់​បាន​យ៉ាង​ល្អ។

Image result for បន្លែ

 

ក្រៅពី​អាហារ​ដូចជា​យើង​បានបង្ហាញ​ពី​ខាងលើនេះ ឪពុកម្តាយ គួរតែ​ជួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ពង្រឹង​រាងកាយ និង​ឆ្អឹង​ឲ្យ​កាន់តែ​រឹងមាំ​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here