ស្ត្រីជាម្តាយម្នាក់ដែលមានឈ្មោះថា Alex Upton វ័យ ២៦ឆ្នាំ នៅចក្រភពអង់គ្លេស មានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារតែនៅសុខៗកូនប្រុសទើបនឹងកើតបាន១០សប្តាហ៍របស់ខ្លួនស្រែកយំដោយមិនដឹងមូលហេតុ។ ទោះបីជានាងខំបំបៅកូនក៏ដោយ ប៉ុន្តែទារករូបនោះកាន់តែស្រែកយំកាន់តែខ្លាំងឡើង។
ក្រោយមកនាង បានរកឃើញម្រាមជើងរបស់កូនខ្លួនបានហើមឡើងក្រហមរងាល ដោយសារតែសរសៃសក់រុំយ៉ាងតឹងណែនម្រាមជើងរហូតល់ទៅ។ សក់នោះអាចរុំម្រាមជើងប្រហែលជា ១២ ទៅ ១៤ម៉ោង ព្រោះនាងមិនបានពិនិត្យមើលកូនមួយថ្ងៃពេញ។
ម្រាមជើងទារករូបនោះ ហើមឡើងដោយសារតែសក់រុំតឹងខ្លាំងពេក បណ្តោលឲ្យស្ទះលំហូរឈាម ហើយភ្លាមៗនោះនាង ប្រញាប់យកសក់នោះចេញ។
បន្ទាប់ពី Alex យកកូនទៅមន្ទីរពេទ្យធ្វើការពិនិត្យ ក្រុមគ្រូពេទ្យបានប្រើប្រាស់ក្រែមប្រឆាំងនឹងបាក់តេរី ដើម្បីព្យាបាលជើងឲ្យត្រលប់មកសភាពដើមវិញ។
ក្រោយពេលមានហេតុការណ៍នេះកើតឡើង Alex បានដាស់តឿនឲ្យឪពុកម្តាយទាំងឡាយយកចិត្តទុកដាក់បំផុតចំពោះទារក ជាពិសេសក្រោយស្លៀកសំលៀកបំពាក់ឲ្យកូនរួច ព្រោះបើសក់រុំជាប់នឹងម្រាមជើងយូរពេកជើងទារកអាចនឹងត្រូវកាត់ចោលតែម្តង៕