អ្នក​ម្តាយ​ថ្មោងថ្មី​គួរតែ​ស្វែងយល់! របៀប​បំបៅ​ដោះ​កូន​ឲ្យ​ត្រឹមត្រូវ ហើយ​គ្មាន​ការឈឺចាប់

1
1
Asian baby drinking breastmilk

នៅពេលដែល​អ្នក​ដាក់​ទា​រក​បៅ​មិន​ត្រឹមត្រូវ ទឹក​ដោះចេញ​មិនទាន់​ចិត្ត​នោះទេ ហេតុនេះ​ទារក​ច្បាស់​ខំ​ប៊ឺ​ត​ជញ្ជក់ខ្លាំងៗ ឬ​ខាំ ដែល​ប​ណ្តោ​ល​ឲ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺចាប់ ឬ​ស្រ​គា​ចុង​សុដន់។ ប៉ុន្តែ ដើម្បី​ជៀសផុត​បញ្ហា​មួយ​នេះ ហើយ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កូន​ក្នុងការ​បៅដោះ អ្នក​ម្តាយ​ថ្មោងថ្មី​គួរស្វែងយល់​ពី​របៀប​បំបៅ​ដោះ​ឲ្យ​បាន​ត្រឹមត្រូវ។

Related image

ដំណាក់កាល​ទី១
មុ​ននឹងដាក់​ទារក​ឲ្យ​បៅដោះ​ខាងឆ្វេង ឬ​ខាងស្តាំ​ដាក់​ពួកគេ​បញ្ឈរ​ជាប់​នឹង​ដើមទ្រូង​សិន។

ដំណាក់កាល​ទី២
យកដៃ​ឆ្វេង ឬ​ដៃស្តាំ​ទ្រ​ខ្នង​ទារក​ឲ្យ​ជាប់​ទើប​ផ្តេក​ចុះ តែ​មិនមែន​ប្រើ​ដៃ​ទ្រ ក ឬ​ក្បាល​ទារក​ឡើយ។

ដំណាក់កាល​ទី៣
ដាក់​ក្បាល​របស់​ទារក​ឲ្យ​ចំ​ជាមួយនឹង​ក្បាល​សុដន់។

ដំណាក់កាល​ទី៤
រុញ​ផ្អឹប​ទារក​ឲ្យ​គៀក​ជាប់​ជាមួយនឹង​ខ្លួន​របស់​អ្នក។

ដំណាក់កាល​ទី៥
កុំ​ឲ្យ​ដៃ​ទារក​ទើស​ជាមួយ​សុដន់ គឺ​ត្រូវ​ញែក​ដៃ​ពួកគេ​ចេញពី​សុដន់។

ដំណាក់កាល​ទី៦
នៅពេល​រៀបចំ​ត្រូវ​ទីតាំង​អស់ហើយ អ្នក​ត្រូវ​រុញ​ចុង​សុដន់​ឲ្យ​ចូលក្នុង​មាត់​ទារក។

ដំណាក់កាល​ទី៧
អ្នក​ត្រូវ​ប្រើ​ដៃ​ម្ខាង​ក្តោប​ទារក​ឲ្យ​ជាប់ ហើយ​អង្គុយ​សម្រាក​លើ​កៅ​អ៊ី ឬ​គ្រែ​ដូច​ធម្មតា។

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here