កុំ​ទំរើសកូន​ឲ្យ​លេង​ទូរ​សព្ទ​ខ្លាំងពេក ប្រយ័ត្ន​កើត​ជំងឺមហារីក!

0
1

ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​រីកចំរើន​យ៉ាងខ្លាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ពី​ផលប៉ះពាល់​អាក្រក់​នៃ​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ ឧបករណ៍ WiFi កុំព្យូទ័រ… ចំពោះ​សុខភាព​មនុស្ស​ទូទៅ ជាពិសេស​កុមារតូច។ សមាគមន៍​ការពារ​សុវត្ថិភាព​កុមារ​ហៅ​កាត់​ថា NACST បាន​រកឃើញថា ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែល​ផលិត​នៅក្នុងពេល​បច្ចុប្បន្ននេះ អាច​បង្ក​ជាតិ​វិទ្យុសកម្ម គ្រោះថ្នាក់​ខ្លាំងណាស់។

 

ការសិក្សា​ស្រដៀង​គ្នា​នេះដែរ ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ ស៊ុយអែត បាន​អះអាងថា បច្ចុប្បន្ននេះ​ជាតិ​វិទ្យុសកម្ម ដែល​ភាយ​ចេញពី​ទូរ​សព្ទ​ដៃ WiFi និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀត បាន​បង្ក​ហានិភ័យ​ជំងឺមហារីក ខ្ពស់ជាង​បច្ចេកវិទ្យា​កាលពី ២៥ឆ្នាំមុន​រហូតដល់ ៣ដង។

 

កាលពី​ឆ្នាំ ២០១១ អង្គការ​ពិភពលោក WHO បានចាត់ទុក​ជាតិ​វិទ្យុសកម្ម ជា​ប្រភព​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ដូចជា​ថ្នាំជក់​ដែរ ដោយសារតែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ពិភពលោក ទោះ​នៅទីណា​ក៏ដោយ។

អាស្រ័យហេតុនេះ មិន​ត្រឹមតែ​ទូរ​សព្ទ​ដៃ​នោះទេ​ដែល​អ្នក​គួរតែ​ហាមឃាត់​មិន​ឲ្យ​ក្មេង​លេង សូម្បីតែ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀត​ក៏​ដូចគ្នា​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here