ធុញនឹងសក់ជំពាក់មែនទេ! ប្រើរូបមន្តមួយនេះ សក់របស់អ្នកនឹងរលោងស្អាតគួរឲ្យចង់ស្ទាបអង្អែល

0
1

ដើម្បីធ្វើឲ្យសក់ត្រង់ស្អាត មិនជំពាក់ ហើយរលាស់ល្អ សុភាពនារីទាំងឡាយតែងតែចំណាយប្រាក់ទៅលើការអ៊ុត ឬប្រើថ្នាំពន្លារ។ ប៉ុន្តែការធ្វើបែបនេះញឹកញាប់ពេក អាចបណ្តោលឲ្យសរសៃសក់ឆាប់ខូច ហើយប៉ះពាល់ដល់សុខភាពស្បែកក្បាលថែមទៀត។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា បញ្ហាសក់ជំញាក់មិនត្រង់ស្អាត ហើយគ្មានភាពរលាស់ អាចដោះស្រាយបាន ដោយប្រើសាប៊ូធម្មជាតិ។ ក្នុងការបង្កើតសាប៊ូធម្មជាតិនេះគ្មានអ្វីពិបាកនោះទេ គ្រាន់តែអ្នកអនុវត្តតាមវិធីសាមញ្ញាខាងដូចខាងក្រោមៈ

ធាតុផ្សំៈ

ស៊ុតទា ១គ្រាប់(ប្រសិនបើសក់របស់អ្នកស្ងួតខ្លាំងប្រើតែស៊ុតលឿងបានហើយ)

ទឹកដោះគោជូរ ៤ស្លាបព្រាបាយ

ប្រេងអូលីវ ២ស្លាបព្រាបាយ

ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ

របៀបផ្សំៈ

គោះស៊ុតដាក់ចូលទៅក្នុងចានមួយ រួចកូរឲ្យបែក

ដាក់ទឹកដោះគោយ៉ាអួចូល រួចកូរម្តងទៀតឲ្យសព្វល្អ

ដាក់ប្រេងអូលីវ និងក្រូចឆ្មាចូលបន្ត រួចកូរឲ្យរលាយក្លាយជាល្បាយតែមួយ។

របៀបអនុវត្តៈ

យកល្បាយនេះម៉ាស្សាលើក្បាលរបស់អ្នកឲ្យសព្វ ពីគល់រហូតដល់ចុងសក់

ប្រើថង់ប្លាស្ទិចគ្រប់សក់ឲ្យជិត ហើយទុករយៈពេល ១៥នាទី

ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។

សូមអនុវត្តវិធីនេះ រៀងរាល់ពេលល្ងាចជាប្រចាំ សក់របស់អ្នកនឹងត្រង់ស្អាត ហើយភ្លឺរលោងគួរឲ្យស្ទាបអង្អែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here