អ្នកមិនចូលចិត្តចេកខ្ចី អានអត្ថបទមួយនេះហើយច្បាស់ជាប្តូរចិត្ត

0
1

ការញ៉ាំចេកខ្ចី ហាក់ដូចជាមិនសូវមានភាពទាក់ទាញ និងពេញនិយមដូចចេកទុំនោះទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍មិនចាញ់គ្នាប៉ុន្មានឡើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៨ចំណុច ដែលបានមកពីការទទួលទានចេកខ្ចី៖

បង្កើនការស្រូបយកប្រូតេអ៊ីន

ប្រសិនបើអ្នកញ៉ាំចេកខ្ចីជាទៀតទាត់ អាចជួយកែលម្អសុខភាពពោះវៀនធំ ឲ្យកាន់តែមានភាពប្រសើរឡើង។ ការស្រាវជ្រាវបានបង្ហាញថា អាស៊ីតខ្លាញ់ នៅក្នុងផ្លែចេក អាចជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹម ជាពិសេសកាល់ស្យូម។

កាត់បន្ថយសម្ពាធឈាម

ចេកខ្ចី មានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ ដែលជាសារធាតុរ៉ែចាំបាច់បំផុតនៅក្នុងរាងកាយ។ សារធាតុប៉ូតាស្យូម ដើរតួនាទីជាថ្នាំ ដែលអាចកាត់បន្ថយភាពតានតឹងលើសរសៃឈាម និងសរសៃឈាមអាក់ទែ។ ដូច្នេះ វាអាចជួយទប់ស្តាត់ស្ថានភាពដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

គាំទ្រដល់ការរំលាយអាហារ

កម្រិតជាតិម្សៅខ្ពស់នៅក្នុងផ្លែចេកខ្ចី ធ្វើឲ្យវាក្លាយទៅជាផ្លែឈើដ៏ល្អសម្រាប់ការរំលាយអាហារនៅក្នុងក្រពះ។ ជាពិសេស ជាតិសរសៃ អាចជួយការពារមិនឲ្យរលាក និងទល់លាមក ប្រសិនបើការបរិភោគមានកម្រិតមធ្យម។

ព្យាបាលជំងឺរាគ

ជំងឺរាគ ត្រូវបានបង្កឡើងដោយសារតែបាក់តេរី ឬប៉ារ៉ាស៊ីត ប៉ុន្តែប្រសិនបើអ្នកទទួលទានចេកខ្ចី អាចជួយប្រឆាំងនឹងជំងឺមួយនេះបាន។

ល្អចំពោះអ្នកជំងឺទឹកនោមផ្អែម

អ្នកដែលមានជំងឺទឹកនោមផ្អែម ប្រភេទទី២ អាចបន្ថែមចេកខ្ចី ទៅក្នុងរបបអហារជាប្រចាំ ព្រោះវាមានកម្រិតជាតិស្ករទាប។ របបអាហាររបស់អ្នកជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវមានផ្ទុកជាតិស្ករតិច ដូច្នេះចេកខ្ចី គឺសមបំផុតសម្រាប់ពួកគេ។ ការស្ងោរចេកខ្ចី សម្រាប់ទទួលទាន ជាវិធីដ៏ល្អបំផុត។

ជំនួយដល់ការរំលាយអាហារ

ចេកខ្ចី មានផ្ទុកសារធាតុរ៉ែ និងសារធាតុចិញ្ចឹមដែលអាចជួយបង្កើនដល់ការរំលាយអាហារ យ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ចេកខ្ចី ក៏អាចជួយបង្កើនល្បឿននៃការដុតបំផ្លាញកាឡូរីនៅក្នុងរាងកាយផងដែរ។

ផ្ទុកវីតាមីន B6

ចេកខ្ចី មានកម្រិតវីតាមីន B6 ខ្ពស់ ដែលរាងកាយត្រូវការប្រហែលជា ៣៩ភាគរយជាប្រចាំ។ វីតាមីន B6 ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិកម្មអង់ស៊ីមជាង ១០០ នៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វាមានភាពចាំបាច់បំផុតសម្រាប់ការបង្កើតអេម៉ូក្លីប៊ីន និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

គាំទ្រដល់មុខងារតម្រងនោម

អ្នកប្រហែលជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថា ចេកខ្ចី អាចជួយរក្សាតម្រងនោមឲ្យមានសុខភាពល្អ។ ចេកខ្ចី អាចជួយរក្សាតុល្យភាពអេឡិចត្រូលីត្រ នៃរាងកាយ និងគាំទ្រដល់មុខងារតម្រងនោមឲ្យមានសុខភាពល្អ។ ការញ៉ាំចេកខ្ចី ច្រើននឹងជួយបញ្ជ្រាសបញ្ហាតម្រងនោម ជាពិសេសមហារីកតម្រងនោមតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here