សញ្ញា​ព្រមាន​ហានិភ័យ​ធ្ងន់ធ្ងរ នៃ​ការ​ហូរឈាម​អំឡុងពេល​មាន​ផ្ទៃពោះ!

0
1

ការ​ហូរឈាម​ក្នុងពេល​មាន​ផ្ទៃពោះ អាចជា​សញ្ញា​បង្ហាញ​នៃ​ភាពមិនប្រក្រតី​ចំពោះ​ទងសុខ ការឆ្លង​មេរោគ​ទ្វារមាស ឬក៏​មាត់ស្បូន។ ស្ត្រី​ដែល​ហូរឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​ច្រើនពេក អាចមាន​ហានិភ័យ​នៃ​ការបាត់បង់​ទារក និង​ជីវិត​ខ្លួនឯង​ថែមទៀត។ ហេតុនេះហើយ​ទើប​ក្រុមគ្រូពេទ្យ​បានធ្វើ​ការណែនាំ​ថា ប្រសិនបើ​ឃើញ​រោគសញ្ញា​ទាំងនេះ គួរ​ប្រញាប់​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម។

 

១.ហូរឈាម​ច្រើន​ហួសហេតុ មិនអាច​គ្រប់គ្រង​បាន។

 

២.ឈាម​ដែល​ហូរ​មក​មាន​ភាព​ខ្មៅ​អម​ទៅដោយ​ការឈឺចាប់ ឬ​ស្បូន​មាន​សភា​ពរឹង។

 

៣.ឈាមរាវ ថ្លា នឹងមាន​ការឈឺចាប់​ក្នុង​ពោះ។

 

៤.នៅពេល​ហូរឈាម មាន​អាការ​វិលមុខ ឬ​ដួលសន្លប់​ដោយ​មិនដឹង​ខ្លួន។

 

ប្រសិនបើ​អ្នកមាន​ស្ថានភាព​ដូចខាងលើ​នេះ​គួរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ភ្លាម ជាពិសេស​ស្ត្រី​ដែលមាន​អាយុ ៣៥ឆ្នាំ​ឡើងទៅ ស្ត្រី​ដែល​ធ្លាប់ធ្វើ​ការវះកាត់​ពីមុខ ស្ត្រី​ដែល​ធ្លាប់​ផ្តល់​ដំណើ​ត​កូន៤នាក់ ឬ​ច្រើនជាង​នេះ។ អ្នកជំនាញ​បាន​បន្ថែមទៀតថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​អាមេរិក ៥នាក់ គឺមាន​ម្នាក់​ទៅហើយ​ដែល​ទទួលមរនភាព​ដោយសារតែ​ការហូរ​ឈាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here