ប្រយ័ត្ន​បងប្អូន មាន​កុមារ ១០នាក់​ហើយ​ដែល​ឆ្លង​ជំងឺ​នេះ!

0
1

ថ្មីៗមាន​ជំងឺ​ប្លែក​មួយ​មុខ​ទៀតហើយ ដែល​ភាសា​បច្ចេកទេស​ហៅថា Hand Foot Mouth Disease បាន​ផ្ទុះឡើង​នៅលើ​កុមារ​តូច ជាពិសេស​ប្រទេសជិតខាង​យើង​តែម្តង។

រហូតមកដល់​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​យើង​ក៏មាន​ករណីនេះ​កើតឡើង​ដែរ ដោយ មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​កំពត​សង់​តេ ទទួលបាន​កុមារ ១០នាក់​រួចទៅហើយ។

 

ដូច្នេះ​ក្រុមគ្រូពេទ្យ​បាន​ជូនដំណឹង​ដល់​អាណាព្យាបាល​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន និង​អនាម័យ​ខ្ពស់ ជាពិសេសក្មេងៗដែល​ចូលចិត្ត​លេង​នៅ​ទីសាធារណៈ សាលារៀន និង​ទីប្រជុំជនផ្សេងៗ ព្រោះ​ជំងឺ​នេះ​ងាយ​នឹង​ឆ្លង​បំផុត។

ប្រសិនបើ​កុមារ​មាន​ជំងឺ​បែបនេះ​សូម​រួសរាន់​នាំ​កូន​មក​ទទួល​សេវា​ព្យាបាល​អោយទាន់​ពេលវេលា និង​មាន​វេជ្ជបញ្ជារ​ត្រឹមត្រូវ។

Image may contain: one or more peopleImage may contain: one or more people and people sitting

 

ប្រភព៖មន្ទីរសំរាកព្យាបាលនិងសម្ភពកំពតសង់តេ

LEAVE A REPLY

Please enter your comment!
Please enter your name here