ពួកយើងនៅបន្តការប្រើមធ្យោបាយបុរាណដោយគ្មានការពិចារណា ដោយត្រឹមតែការធ្វើតាមទំលាប់ពីចាស់ទុំប៉ុណ្ណោះ។ តើទំលាប់បុរាណសុទ្ឋតែជាគំនិតត្រឹមត្រូវឬទេ?
ឧទាហរណ៍ៈ តើយើងហ៊ានយកថ្នាំ ប៉ារ៉ាសេតាមុលលេខ 500mg កិនអោយម៉ត់ហើយហានអោយទារកជាកូនយើងញុំាឬទេ? ចំលើយប្រាកដជាថាឆ្កួតទេ វាមិនលើសដូសថ្នាំហើយទេ មិនងាប់កូនខ្ញុំ? ចុះសួរត្រលប់ទៅវិញថា តើថ្នាំទាំងនោះមួយចំនួនមិនយកចេញពីរុក្ខជាតិទេឬ? អីចឹងថ្នាំដែលដាំនោះមានសារជាតិថ្នាំនោះប៉ុន្មានគ្រាប់ តើដឹងទេ? អាចច្រើនជាង 10គ្រាប់? តើមានអ្វីប៉ះពាល់បើចឹង??
លើសសពីនេះ ការផឹកស្រា មិនដែលឃើញថាមានផលល្អ ចុះហេតុអ្វីអោយស្ត្រីសំរាលរួចត្រូវផឹកស្រា? តើមិនប៉ះពាល់ទេ?
ស្ត្រីក្រោយសំរាលមានសិទ្ឋឈឺដូចគ្នានឹងមនុស្សទូទៅដែរ តើហេតុអ្វីគាត់មិនត្រូវបានជួបពេទ្យហើយព្យាបាលដោយថ្នាំត្រឹត្រូវដូចអ្នកដ៏ទែ បែជាត្រឹមផឹកថ្នាំដែលមិនដឹងអី ហើយអាចប៉ះពាល់ដូចកូនតូចទៀត។
គ្រាន់តែចាមតិមួយប៉ុណ្ណោះសំរាប់ស្ត្រីកំពុងបំបោះដោះកូនដោយប្រើថ្នាំបុរាណ ឬស្រា សូមមើលរូបខាងក្រោមហើយពិចារណាទាំងអស់គ្នា។
សូមបញ្ចេញមតិដោយអហិង្សា និងដើម្បីការកែរតមរូវនៅទីនេះ។ ទីនេះមិនទទួលការប្រើពាក្យមិនសមរម្យដល់បុក្គលណាម្នាក់នោះទេ។
វេជ្ជបណ្ឌិត ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក