វិធីដោះស្រាយបន្ទាន់ ដើម្បីការពារភ្នែកមិនឲ្យខ្វាក់ នៅពេលខ្ញុងនោមដាក់

0
1

ខ្ញុង មិនត្រឹមតែជាសត្វដែលមានក្លិនអាក្រក់នោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់មនុស្សផងដែរ ប្រសិនបើវានោមត្រូវស្បែកត្រង់ណា ត្រង់នោះច្បាស់ជាត្រូវរលាកខ្លោច។ ជាពិសេសអ្នកត្រូវប្រុងប្រយ័ត្ន ប្រសិនបើវានោមដាក់ភ្នែក អាចបង្កឲ្យខ្វាក់បាន បើគ្មានវិធីដោះស្រាយភ្លាមៗ។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដើម្បីដោះស្រាយជាបន្ទាន់ នៅពេលដែលសត្វខ្ញុងនោមដាក់ភ្នែក៖

១.ពេលខ្ញុង នោមដាក់ភ្នែក ហាមយកដៃញី ព្រោះវាអាចធ្វើឲ្យរលាកកាន់តែខ្លាំង ហើយរីករាលដាលកាន់តែច្រើន។

២.ប្រើទឹកលាងសម្អាតភ្នែក បន្តក់ឲ្យបានច្រើនដង។ ធ្វើបែបនេះ ដើម្បីកម្ចាត់ជាតិអាស៊ីតដែលមាននៅក្នុងទឹកនោមរបស់សត្វខ្ញុង ចេញពីភ្នែក។

៣.ក្នុងករណីដែលអ្នកព្រិល ភ្នែកក្រហម ឬហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយភ្លាមៗ។ ការទុកយូរអាចប្រឈមនឹងការខ្វាក់ភ្នែក ឬមានផលវិបាកផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here