ពេល​មាន​ផ្ទៃពោះ​កុំ​លើកលែង​អាហារូបត្ថម្ភ ៣ប្រភេទ​នេះ

0
1

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​អាហារូបត្ថម្ភ​ជាច្រើន ដើម្បី​ពង្រឹង​ដល់​សុខភាព​ខ្លួនឯង និង​ជំរុញ​ដល់​ការលូតលាស់​កូន​ក្នុង​ផ្ទៃ​ផងដែរ។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​អាហារ​ប្រភេទ​ណាខ្លះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ពុំគួរ​មើលរំលង? បើ​ចង់ដឹង​ច្បាស់ babayandmom នឹង​បង្ហាញជូន​ដូចខាងក្រោម៖

ប្រូតេអ៊ីន​មាន​ខ្លាញ់​តិច

ប្រូតេអ៊ីន​ដែលមាន​ខ្លាញ់​តិច អាចជួយ​ឲ្យ​កូន​របស់​អ្នក​លូតលាស់​បានល្អ ជាពិសេស​នៅ​ត្រី​មា​នស​ទី២ និង​ទី។ ប្រូតេអ៊ីន​ទាំងនេះ មាននៅ​ក្នុង​សាច់មាន់ ស៊ុត ត្រី… ក៏ប៉ុន្តែ​សូមកុំ​ភ្លេច​អាហារ​ដែលមាន​ផ្ទុក​វីតាមីន B ព្រមទាំង​ជាតិ​ដែក​ផងដែរ។

 

បន្លែ និង​ផ្លែឈើ

បន្លែ និង​ផ្លែឈើ គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ ព្រមទាំង​ជាតិ​សរសៃ។ បន្លែ និង​ផ្លែឈើ​ដែល​អ្នក​គួរតែ​ញ៉ាំ​រួមមាន ការ៉ុត ផ្លែ​ចេក ផ្លែក្រូច ខាត់ណា​ផ្តា ដំឡូងបារាំង ប៉េងប៉ោះ ស្ពៃក្តោប និង​បន្លែ​ពណ៌​បៃតង​ជាដើម។

 

គ្រាប់​ធញ្ញជាតិ

ពពួក​គ្រាប់​ធញ្ញជាតិ​ដូចជា ស្រូវ​សាឡី ល្ង អង្ករសំរូប ពោត ដំឡូងជ្វា សណ្តែកខៀវ… អាចជួយ​ផ្តល់​ជាតិ​សរសៃ ជាតិ​ដែក វីតាមីន B និង​សារធាតុ​រ៉ែផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វា​អាចជួយ​បំពេញ និង​រក្សា​ថាមពល​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ពេញ​មួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here