ក្រៅពីការផ្លាស់ប្តូររូបរាង មនុស្សស្រីមួយចំនួនតែងតែមានការព្រួយបារម្ភអំពីបញ្ហាទ្វារមាសស្ងួត ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនងផ្លូវភេទជាមួយនឹងស្វាមី ទៅថ្ងៃក្រោយ។ តែទោះជាយ៉ាងណាកុំបារម្ភខ្លាំងពេក ថ្ងៃនេះ Babyandmom នឹងធ្វើការបង្ហាញពីវិធីសាស្ត្រងាយៗក្នុងការសង្គ្រោះទ្វារមាសឲ្យត្រលប់មកភាពដើមវិញ។
១.ដំបូងអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សំណើមដល់រាងកាយ រួមទាំងទ្វារមាសគ្រប់ពេលវេលា។
២.បន្ទាប់មកអ្នកត្រូវទទួលទានអាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីនឲ្យបានច្រើន។ អាហារទាំងនោះរួមមាន ត្រីសាម៉ុន ត្រីធូណា គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅ… ជាដើម។
៣.អ្នកត្រូវព្យាយាមទទួលទានផ្លែឈើដូចជា ផ្លែប៉ោម ផ្លែស៊េរីហ្ស និងពពួកសណ្តែក ព្រោះវាមានផ្ទុកបរិមាណនៃសារធាតុ Isoflavones ដែលអាចជួយបង្កើនអ័រម៉ូន estrogen ឡើងវិញបាន៕