កុមារដែលមានទម្ងន់លើសជ្រុល មិនសមមាត្រទៅនឹងអាយុ អាចប្រឈមនឹងហានិភ័យខ្ពស់នៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ បើប្រៀបធៀបទៅនឹងកុមារដែលមានទម្ងន់សមស្របទៅតាមអាយុ។ នេះបើតាមការស្រាវជ្រាវទៅលើកុមារមានអាយុចាប់ពី ២ឆ្នាំ ដល់ ១៥ឆ្នាំ ចំនួន ៤០ម៉ឺននាក់។
អ្នកស្រាវជ្រាវបានរកឃើញថា កុមារដែលលើសទម្ងនក់ហួសកម្រិតមិនសមមាត្រទៅនឹងអាយុ បានប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ចំនួន ៦៥៤នាក់។ មួយវិញទៀត អ្នកស្រាវជ្រាវបានព្យាករណ៍ទុកមុនថា ពួកគេនឹងកើតជំងឺមួយនេះមុនអាយុ ២៥ឆ្នាំ ប្រសិនបើឪពុកម្តាយមិនព្រមរបៀបចំរបបអាហារឲ្យបានត្រឹមត្រូវ និងផែនការបញ្ចុះទម្ងន់ឲ្យបានជាក់លាក់ទេនោះ។
ដូច្នេះ ដើម្បីបង្ការហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ចំពោះកុមារទៅថ្ងៃអនាគត់ ឪពុកម្តាយទាំងឡាយ គួរតែយកចិត្តទុកដាក់ចំពោះរបបអាហារសម្រាប់កូនៗឲ្យមែនទែន៕