ហើម​ដៃ ហើមជើង ហើម​មុខ ពេល​តាំង​គភ៌ គួរ​កាត់បន្ថយ​ការទទួល​ទាន​ទឹក​មែន​ទេ?

0
1

ធម្មតា​ការ​ហើម​ដៃ ជើង និង​មុខ ពេល​តាំង​គភ៌​កើតឡើង​ដោយសារតែ​ការប្រមូលផ្តុំ​ជាតិ​ទឹក​ក្នុង​រាងកាយ​ច្រើនពេក ទោះជា​យ៉ាងណា អ្នកជំនាញ​នៅ​ទីក្រុង បុ​ម​បៃ បាន​បង្ហាញថា ស្ត្រី​មិនត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ទឹក​នោះទេ។

នៅក្នុង​រាងកាយ​របស់​មនុស្ស​គ្រប់រូប​ត្រូវការ​ទឹក​រហូតដល់ ៨០ភាគរយ ប៉ុន្តែ​ការទទួល​ទាន​ទឹក​តិច​ជ្រុល ឬ​លើស​ជ្រុល អាច​រាំងស្ទះ​ដល់​ការ​បូម​ឈាម ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ហើម​កើតមានឡើង។ លើសពីនេះទៅទៀត ការបញ្ចេញ​អ័រម៉ូន Progesterone ពេល​តាំង​គភ៌​ច្រើនពេក អាចធ្វើ​ឲ្យ​ជាតិ​ទឹក​ត្រូវបាន​ឃាត់ទុក​នៅក្នុង​រាងកាយ ហើយ​ករណី​ហើម​ក៏​កើតមានឡើង​ដូចគ្នា​ដែរ។

យ៉ាងណាក៏ដោយ ការប្រមូលផ្តុំ​សារធាតុ​រាវ​នៅក្នុង​រាងកាយ​មិនមែនជា​មូលហេតុ​តែមួយគត់​ដែល​បង្ក​ឲ្យ​មាន​អាការ​ហើម​នោះទេ។ នៅមាន​ការមូល​ហេតុផ្សេងៗទៀត រួមបញ្ចូល​ទាំង​កង្វះ​ប្រូតេអ៊ីន ខ្វះ​ឈាម កើត​ជំងឺ​បេះដូង និង​កំណក​ឈាម ជាដើម។

មួយវិញទៀត អ្នកជំនាញ​បានផ្តល់​អនុសាសន៍​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួលទាន​ទឹក​យ៉ាងហោចណាស់ ១០ ទៅ ១២កែវ ក្នុង​មួយថ្ងៃ ទើប​គ្រប់គ្រាន់។ អាស្រ័យហេតុនេះ សូម​ចាំ​ថា នៅពេល​មាន​អាការ​ហើម កើតឡើង មិនត្រូវ​កាត់បន្ថយ​ទឹក​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here