Skip to content

ឈប់បារម្ភទៀតទៅស្រីៗ! ទាំងនេះជារបៀបការពារជំងឺមហារីកសុដន់

បើយោងតាមក្រសួងសុខាភិបាល ប្រទេស ឥណ្ឌា បានបង្ហាញថា ជំងឺមហារីកសុដន់ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបណ្តោលឲ្យស្ត្រីមានអត្រាមរណៈភាពខ្ពស់រហូតល់ទៅ ២៥,៨ភាគរយ ក្នុងចំណោមស្ត្រី ១០០,០០០នាក់ និងអត្រាស្លាប់ ១២,៧ភាគរយ ក្នុងចំណោម ១០០,០០០នាក់។ ការសិក្សាមួយបានរកឃើញថា ស្ត្រីនៅឥណ្ឌា មានអត្រារស់រានមានជីវិត ត្រឹមតែ ៦៦,១ភាគរយប៉ុណ្ណោះ ក្រោយធ្វើរោគវិនិច្ឆ័យឃើញជំងឺមហាករីកសុដន់។

មូលហេតុដែលធ្វើឲ្យស្ត្រីទាំងនោះមានឱកាសរស់រតិចតួច គឺការយល់ដឹងអំពីជំងឺមហារីកសុដន់ និងការព្យាបាលមានកម្រិតទាប។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺមហារីកសុដន់អាចការពារបាន ប្រសិនបើស្ត្រីទាំងឡាយ អនុវត្តតាមគោលការណ៍មួយចំនួន។

១.កំណត់ការទទួលទានគ្រឿងស្រវឹង ព្រោះវាជាដើមហេតុដែលបង្កឲ្យកើតមានហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់កាន់តែខ្ពស់។

២.ជៀសឲ្យឆ្ងាយពីការជក់បារី ជាពិសេសស្ត្រីមុនពេលអស់រដូវ អាចប្រឈមនឹងជំងឺមហារីកកាន់តែខ្ពស់។

៣.ថែរក្សាទម្ងន់ឲ្យមានស្ថិរភាព ប្រសិនបើអ្នកបណ្តោលឲ្យខ្លួនលើសទម្ងន់កាន់តែខ្លាំង ហានិភ័យនៃជំងឺមហារីកសុដន់ ក៏កើតមានឡើងដែរ។

៤.អ្នកត្រូវធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំមានសុខភាព និងជៀសផុតពីជំងឺមហារីក។

៥.ចំពោះស្ត្រីសម្រាលកូនហើយ ត្រូវតែបំបៅដោះយ៉ាងហោចណាស់ ៦ខែ ព្រោះវាក៏អាចជួយការពារពីជំងឺមហារីកសុដន់ ផងដែរ។

៦.ព្យាយាមបន្ថែមអាហារដែលសម្បូរ ជាតិសរសៃសខ្ពស់ដូចជា អង្ករសំរូប ស្រូវសាលី និងអាហារសម្បូរប្រូតេអ៊ីនដូចជា សាច់មាន់ ឬបន្លែផ្សេងៗជាដើម។

៧.ធ្វើការតាមដានសុដន់ ជាប្រចាំ ដើម្បីដឹងពីរោគសញ្ញាដំបូង និងព្យាបាលបានទាន់ពេលវេលា៕