វិធីថែទាំកុមារឲ្យរួចផុតពីជំងឺគ្រុនផ្តាសាយក្នុងរដូវរងា

0
1

នៅពេលរដូវរងាចូលមកដល់ អាកាសធាតុចាប់ផ្តើមចុះទាប និងមានសំណើម ដែលអំណោយផលដល់ពពួកវីរុសគ្រុនផ្តាសាយ ឆ្លងចូលក្នុងរាងកាយមនុស្ស។ បើយោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា មានកុមារប្រមាណជា ១ភាគ៣ នៅទូទាំងពិភពលោក បានឆ្លងជំងឺផ្តាសាយ ហើយកុមារក៏ត្រូវបានគេចាត់ទុកថា មានអត្រាស្លាប់ខ្ពស់ដោយសារតែជំងឺគ្រុនផ្តាសាយធំផងដែរ។

ដូច្នេះ ដើម្បីការពារកុមារឲ្យរួចផុតពីជំងឺគ្រុនផ្តាសាយ ឪពុកម្តាយគ្រប់រូបគួរតែព្យាយាមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ទម្លាប់ឲ្យកុមារលាងសម្អាតដៃជាមួយនឹងសាប៊ូ ឲ្យបានញឹកញាប់ ជាពិសេសមុនពេលចាប់កាន់ចំណីបរិភោគ។
២.កុំឲ្យកូនលេងស្និតស្នាលជាមួយនឹងមនុស្សដែលមានជំងឺផ្តាសាយ ហើយត្រូវនៅឃ្លាតឲ្យឆ្ងាយប្រហែលជា ១ម៉ែត្រ។
៣.ត្រូវឲ្យកូនពាក់ម៉ាស ពេលស្ថិតក្នុងហ្វូងមនុស្សនៅតាមទីសាធារណៈ ផ្សារទំនើប រោងគុន និងមន្ទីរពេទ្យជាដើម។
៤.ដាស់តឿនឲ្យកូនទម្លាប់ប្រើកូនកន្លែង ឬក្រដាស់អនាម័យខ្ទប់មាត់ នៅពេលកណ្តោស ឬក្អក។
៥.វិធីចុងក្រោយដ៏ល្អបំផុត គឺចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ។

ក្រៅពីនេះ អ្នកត្រូវឲ្យកុមារទទួលទានទឹកឲ្យបានច្រើន រួមទាំងទឹកក្រូចស្រស់ៗ និងទឹកផ្លែប៉ោម… ព្រោះវាសម្បូរវីតាមីន C ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំកុមារឲ្យមានភាពរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here