ការសិក្សាថ្មីមួយបានរកឃើញថា អ្នកម្តាយដែលបំបៅដោះកូនដោយទឹកដោះ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ប្រមាណជា ១០ភាគរយ បើធៀបទៅនឹងស្ត្រីដែលមិនបំបៅដោះកូនដោយទឹកដោះ។
អ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ Oxford បានបង្ហាញថា នៅក្នុងអំឡុងពេលមានផ្ទៃពោះ ការរំលាយអាហាររបស់ស្ត្រីត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈដែលជាតិខ្លាញ់ត្រូវរក្សាទុកក្នុងរាងកាយកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ថាមពលចាំបាច់សម្រាប់ការរីកលូតលាស់របស់ទារក។ ក៏ប៉ុន្តែនៅពេលដែលបំបៅដោះកូន ខ្លាញ់ទាំងនោះនឹងស្រកអស់ទៅវិញទាំអស្រុង។
នេះជាការអះអាងរបស់អ្នកជំនាញ បន្ទាប់ពីវិភាគទិន្នន័យទៅលើស្ត្រីជនជាតិចិនចំនួន ២៨៩,៥៧នាក់។ ប៉ុន្តែប៉ុណ្ណោះ ការបំបៅដោះកូនរយៈពេលខ្លីក៏អាចជួយឲ្យអ្នកម្តាយស្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ បញ្ចុះសម្ពាធឈាម និងជាតិស្ករក្នុងឈាមផងដែរ។
អ្នកស្រាវជ្រាវបានបន្តទៀតថា ការរកឃើញនេះ បានជួយជំរុញឲ្យអ្នកម្តាយគ្រប់រូបយកចិត្តទុកដាក់ចំពោះការបំបៅដោះកូនឲ្យបានច្រើន ដើម្បីប្រយោជន៍ទាំងកូន និងខ្លួនឯងទៅថ្ងៃក្រោយ៕