ការទទួលទានទឹកបានគ្រប់គ្រាន់ ផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ក៏ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ការទទួលទានទឹកក្តៅឧណ្ឌៗមានប្រយោជន៍ខ្លាំងជាងទឹកធម្មតាទៅទៀត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកក្តៅឧណ្ឌៗរាល់ថ្ងៃ៖
១.គាំទ្រដល់ការរំលាយអាហារ
តើអ្នកកំពុងតែមានបញ្ហារំលាយអាហារមែនទេ? ប្រសិនបើពិតមែននោះ សូមព្យាយាមទទួលទានទឹកក្តៅឧណ្ឌៗជាប្រចាំ ព្រោះវាជាមធ្យាបាយដ៏ល្អបំផុតដើម្បីគាំទ្រដល់ប្រព័ន្ធរំលាយអាហារទាំងមូល។ ការផឹកទឹកក្តៅឧណ្ឌៗអាចជួយរំលាយចំណីអាហារយ៉ាងឆាប់រហ័ស ហើយជួយកែលំអសុខភាពពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាទល់លាមកថែមទៀត។
២.ជួយសម្រកទម្ងន់
ទឹកក្តៅអាចជួយបំបាត់ជាតិខ្លាញ់ដែលលើសចេពេញពីរាងកាយ នេះហើយជាមូលហេតុដែលធ្វើឲ្យទឹកក្តៅឧណ្ឌៗក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់សម្រកទម្ងន់។ ជាពិសេសការទទួលទានទឹកក្តៅឧណ្ឌៗនៅពេលព្រឹកជាទៀងទាត់ អាចជួយបញ្ចុះទម្ងន់ប្រកបដោយប្រសិទ្ធភាព។
៣.បណ្តេញជាតិពុលពីរាងកាយ
ជាតិពុលនៅកកកុញក្នុងរាងកាយច្រើនពេក អាចធ្វើឲ្យរាងកាយត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូច្នេះអ្នកត្រូវធ្វើការសម្អាតវាចេញឲ្យបានញឹកញាប់។ ការផឹកទឹកក្តៅឧណ្ឌៗ គឺជាវិធីសាស្ត្រធម្មជាតិមួយដែលអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ហេតុនេះសូមកុំភ្លេចអនុវត្តរាល់ថ្ងៃ។
៤.ជួយឲ្យឈាមរត់បានល្អ
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលអ្នកគួរតែផឹកទឹកក្តៅឧណ្ឌៗជាប្រចាំ គឺវាអាចជួយធ្វើឲ្យឈាមរត់បានល្អ។ ចំណុចនេះវាអនុញ្ញាតឲ្យសាច់ដុំ និងប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អជាងមុន។
៥.បង្ការភាពចាស់
រ៉ាឌីកាល់សេរី អាចបង្កឲ្យរាងកាយមានវ័យចំណាស់លឿនជាងអាយុ ក៏ប៉ុន្តែការទទួលទឹកក្តៅឧណ្ឌៗជាប្រចាំ អាចជួយកម្ចាត់កោសិកាចាស់ៗ និងការពារស្បែកមិនឲ្យឆាប់ជ្រីវជ្រួញបានថែមទៀត៕