ពេល​កូន​ថ្លោស​ជ្រុល​កុំ​សប្បាយចិត្ត​ពេក ប្រយ័ត្ន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃក្រោយ

0
2

ភាពធាត់​សម្រាប់​កុមារ គឺជា​កត្តា​ហានិភ័យ​ចំពោះ​សុខភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​នៅពេល​ពួកគេ​ធំ​ពេញវ័យ។ ដោយសារតែ​ភាពធាត់ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺលើសឈាម កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម គ្រួស​ក្នុង​ថង់​ប្រមាត់ ឈឺ​សាច់ដុំ និង​រលាក​សន្លាក់ឆ្អឹង…។

លើសពីនេះទៅទៀត កុមារ​ដែល​ធាត់​ជ្រុល​ច្រើនតែ​មានដំណើរ​មិនល្អ សកម្មភាព​យឺតយ៉ាវ ប៉ះពាល់​ដល់​ចិត្តសាស្ត្រ និង​សមត្ថភាព​ក្នុងការ​រៀនសូត្រ។ គោលការណ៍​សំខាន់ ដើម្បី​ព្យាបាល​ភាពធាត់​ចំពោះ​កុមារ គឺ​ការកែសម្រួល​របប​អាហារ រួមបញ្ចូល​ទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ។ លើសពីនេះ អ្នក​ត្រូវ​កំណត់​ជាតិ​ស្ករ អាហារ​មាន​ផ្ទុក​ជាតិ​ម្សៅ និង​អាហារ​ដែល​ដំណើរការ​ដោយ​ចៀន ឬ​បំពង។

ផ្ទុយទៅវិញ អ្នក​គួរតែ​ផ្តល់​បន្លែ ផ្លែឈើ​ដល់​កុមារ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​អាចជួយ​ជំរុញ​ឲ្យ​រាងកាយ​កុមារ​មាន​សុខ​ភាពល្អ​នោះទេ ថែមទាំង​អាចជួយ​សម្រក​ទម្ងន់​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here