អ្នកប្រាកដជាដឹងហើយថា មេជីវិតឈ្មោលមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបង្កបង្កើតជីវិតថ្មី នៅពេលដែលវាបានជួបជាមួយនឹងស៊ុត។ ក៏ប៉ុន្តែ មុននឹងឈានដល់ដំណើរការបង្កកំណើត តើគ្រប់គ្នាមានដឹងពីអាថ៌កំបាំងដ៏អស្ចារ្យមួយចំនួនរបស់មេជីវិតឈ្មោលដែរឬទេ? ខាងក្រោមនេះ ជាអាថ៌កំបាំងមួយចំនួនដែលប្រុសៗគួរតែស្វែងយល់៖
១.បរិមាណមេជីវិតឈ្មោលអាស្រ័យលើរបបអាហារ
របបអាហារដែលបុរសៗទទួលទានរាល់ថ្ងៃអាចកំណត់ពីចំនួនមេជីវិតឈ្មោលតិច ឬច្រើនបាន។ ប្រសិនបើអ្នកញ៉ាំសាច់ក្រហម ផលិតផលទឹកដោះគោ ខ្ទឹមបារាំង ខ្ទឹមស ផឹកកាហ្វេច្រើនពេក នោះមេជីវិតឈ្មោលនឹងកាត់បន្ថយយ៉ាងខ្លាំង។ ផ្ទុយទៅវិញបើអ្នកទទួលទានបន្លែ ផ្លែឈើ ធ្វើលំហាតប្រាណទៀងទាត់ មិនជក់បារី មិនផឹកស្រា មេជីវិតឈ្មោលនឹងផលិតកាន់តែច្រើនឡើង។
២.សីតុណ្ហភាពរបស់មេជីវិតឈ្មោល
ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើពងស្វាសត្រូវបានកំដៅនៅសីតុណ្ហភាព ៤៣អង្សាសេក្នុងរយៈពេល ៣០នាទី នោះវានឹងបង្កើនការដុតបំផ្លាញមេជីវិតឈ្មោលឲ្យស្លាប់រហូតដល់ ៨០ភាគរយ។ ផ្ទុយទៅវិញ ប្រសិនបើពងស្វាសមានភាពត្រជាក់ បរិមាណមេជីវិតឈ្មោលនឹងបង្កកើនឡើង។
ការស្លៀកខោរឹបតឹងខ្លាំង ការជិះកង់អស់ជាច្រើនម៉ោង ការប្រើប្រាស់កុំព្យូទ័រនៅលើភ្លៅ… ទម្លាប់ទាំងនេះអាចធ្វើឲ្យពងស្វាសក្តៅ ហើយមេជីវិតឈ្មោលនឹងចុះខ្សោយ ឬផលិតតិចតួច។
៣.រយៈពេលដែលមេជីវិតឈ្មោលអាចរស់បាន
នៅក្នុងរាងកាយបុរសជាធម្មតាមេជីវិតឈ្មោលមានចំនួន ៧២,០០០ ត្រូវបានផលិតក្នុងពេលមួយនាទី ឬច្រើនជាង ១០០លានក្នុងមួយថ្ងៃ។ ហេតុនេះ មេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនបុរសបានស្ទើរតែពេញមួយជីវិត ហើយបុរសនៅតែមានសមត្ថភាពធ្វើឲ្យស្ត្រីមានផ្ទៃពោះបានរហូតដល់អាយុលើ ៦០ឆ្នាំឯណោះ។
នៅក្នុងបំពង់ប្រដាប់បន្តពូជបុរស ប្រសិនបើមេជីវិតឈ្មោល មិនត្រូវបានបញ្ចេញមកក្រៅទេ វាអាចរស់នៅបានប្រហែលជា ៧៤ថ្ងៃ។ ប៉ុន្តែប្រសិនបើមេជីវិតឈ្មោល ស្ថិតនៅក្នុងបរិយាកាសខាងក្រៅ ត្រូវខ្យល់ និងកំដៅ វាអាចរស់នៅបានប្រហែលជា ៣០ ទៅ៦០នាទីប៉ុណ្ណោះ។
៤.មេជីវិតឈ្មោលនៅក្នុងប្រដាប់ភេទស្ត្រី
បន្ទាប់ពីការបាញ់ទឹកកាម មេជីវិតឈ្មោលរាប់លានត្រូវបានបញ្ចេញទៅក្នុងទ្វារមាសរបស់ស្ត្រី។ នៅពេលជួបជាមួយនឹងអាស៊ីតធ្ងន់នៅក្នុងទ្វារមាស មេជីវិតឈ្មោលភាគច្រើនអាចរស់បានតែ ២០ ទៅ ៣០នាទីប៉ុណ្ណោះ នឹងស្លាប់ទៅវិញ។ ចំនួនមេជីវិតឈ្មោលធ្លាក់ចុះ គឺនៅសល់តែមេជីវិតដែលបណ្ណោះ ដែលមានឱកាសជ្រៀតចូលទៅក្នុងស្បូន។
ទោះជាយ៉ាងណានៅមាត់ស្បូនមានស្លេសច្រើនមួយជាន់ទៀត ដែលធ្វើឲ្យមេជីវិតឈ្មោលពិបាកក្នុងការជ្រៀតចូល។ នៅពេលមេជីវិតឈ្មោល ជ្រាបចូលទៅក្នុងស្បូន បន្ទាប់មកចូលទៅក្នុងបំពង់ស្បូន តែមានតែមួយប៉ុណ្ណោះក្នុងចំណោមមេជីវិតឈ្មោលជាច្រើន។
៥.មេជីវិតឈ្មោលរស់នៅក្នុងស្បូន
ក្រោយពេលរួមភេទ ៦ម៉ោង មេជីវិតឈ្មោលអាចចូលទៅរស់នៅក្នុងស្បូន និងមានសុខភាពល្អ។ បន្ទាប់ពី ១២ម៉ោង ចំនួនមេជីវិតឈ្មោល ៥ភាគ៦ នៅមានជីវិត។ បន្ទាប់ពី ៣៦ម៉ោង មេជីវិតឈ្មោល ១ភាគ៤ នៅតែបន្តជីវិតទៀត។
បន្ទាប់ពី ៣ថ្ងៃ ឬយូរជាងនេះ មេជីវិតឈ្មោលអាចរស់បានទៀត ប្រសិនបើវាមានសុខភាពល្អពេញលេញ៕