ស្វែងយល់​បន្តិច ដើម្បី​ដឹង​ពី​ជំងឺ​ស្រឡទែន​ចំពោះ​កុមារ និង​វិធី​ការពារ

0
1

ជំងឺ​ស្រឡទែន ត្រូវបាន​បង្កឡើង​ដោយសារ​វីរុស​ម្យ៉ាង​ដែលមាន​ឈ្មោះថា Paramyxovirus ហើយ​ភាគច្រើន​វា​កើតមាន​ចំពោះ​កុមារ​ក្រោម​អាយុ១៥ឆ្នាំ ជាពិសេស​ក្មេងតូចៗអាយុ​ចន្លោះ​ពី ៦ដល់១០ឆ្នាំ។ ជំងឺ​នេះ អាច​រីក​រាលដាល​ជា​ចម្បង​តាមរយ:ផ្លូវដង្ហើម ដោយសារតែ​ការ​ខ្ទាត​ទឹកមាត់​នៅពេលដែល​អ្នកជំងឺ​និយាយ ក្អក ឬ​កណ្តាស់ នៅក្បែរ​កុមារ​ម្នាក់ទៀត។

Image result for mumps baby

ក្រោយពី​ឆ្លង​ជំងឺ​នេះ រយៈពេល​មួយ​សប្តាហ៍​ក្រពេញទឹកមាត់​មិនទាន់​ហើម​នោះទេ តែ​ឈានដល់​ពីរ​សប្តាហ៍ ទើប​ហើម​ខ្លាំង ដែលជា​ដំណាក់កាល​ងាយ​ចម្លងរោគ​បំផុត។

រោគសញ្ញា​នឹង​លេច​ឡើយ បន្ទាប់ពី​មេរោគ​ធ្វើ​ការវិវត្ត​នៅក្នុង​មាត់​បាន​រយ:ពេល ១៥ ទៅ ២១ថ្ងៃ បន្ទាប់មក​វា​នឹង​បញ្ចូល​ទៅក្នុង​ឈាម​ដែល​ប​ណ្តោ​ល​ឲ្យ​រលាក​សរីរាង្គ។ បញ្ហា​រលាក​នេះ អាចធ្វើ​ឲ្យ​កុមារ ឡើងក​ម្តៅ​ចាប់ពី ៣៨ទៅ៣៩អង្សារ​សេ ឈឺក្បាល អស់កម្លាំង ដេក​មិន​លក់ ហើម​ក្រពេញទឹកមាត់ ហើម​ស្បែក ឈឺចាប់ ស្ងួត​មាត់ និង​ពិបាក​ក្នុងការ​លេប។

ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ អា​ចប​ណ្តោ​ល​ឲ្យ​ខូច​សរសៃប្រសាទ កើត​ជំងឺ​បេះដូង កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត រលាក​សរសៃប្រសាទ​អុ​ប​ទិច និង​ជំងឺ​រលាក​ទងសួត។ល។ បើទោះបីជា​ជំងឺ​ស្រឡទែន បច្ចុប្បន្ននេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ជាក់លាក់​ក៏ដោយ ប៉ុន្តែ​អ្នក​អាច​ការពារ​ប្រសើរ​ជាង​ការព្យាបាល។

១.ជំ​ហ៊ាន​ដំបូង៖ អ្នក​ត្រូវ​ណែនាំ​កុមារ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយនឹង​អ្នក​ដែលមាន​ជំងឺ​នេះ​ខ្លាំងពេក ហើយក៏​ត្រូវ​ពាក់​ម៉ាស់​ផងដែរ។

២.ជំ​ហ៊ាន​ទី២៖ ប្រសិនបើ​កុមារ​ឆ្លង​ជំងឺ​នេះ ត្រូវ​ឲ្យ​ពួកគេ​ផ្អាក​ទៅ​រៀន​ជាប​ណ្តោ​អាសន្ន ដើម្បី​កុំ​ឲ្យ​ឆ្លង​ដល់​សិស្ស​ដទៃទៀត។ បន្ទាប់មក​ត្រូវ​ជំរុញ​ឲ្យ​ពួកគេ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជីវជាតិ និង​អាហារូបត្ថម្ភ​ខ្ពស់។ ជាពិសេស​ត្រូវ​ស្វែងរក​ការថែទាំង​សុខភាព​ពី​គ្រូពេទ្យភ្លាមៗ បន្ទាប់ពី​ចាប់ផ្តើម​កើត​ជំងឺ​នេះ។

៣.ជំ​ហ៊ាន​ទី៣៖ អ្នក​អាច​ចាក់​ថ្នាំ​បង្ការ ប៉ុន្តែ​មិនគួរ​ផ្តល់ជូន​សម្រាប់​ទារក​ដែលមាន​អាយុ​ក្រោម ១ឆ្នាំ​នោះឡើយ។ ម្យ៉ាងវិញទៀត ចំពោះ​អ្នក​ដែលមាន​គភ៌ អ្នក​ដែលមាន​ប្រតិកម្ម​អា​ឡែ​ស៊ី​ជាមួយ​ថ្នាំ​បង្ការ អ្នក​ដែល​កំពុងតែ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មហារីក ឬ​អ្នក​ដែល​ព្យាបាល​ជំងឺ​ដោយ​ជាតិ​វិទ្យុសកម្ម ក៏​មិនគួរ​ចាក់​ថ្នាំ​បង្ការ​នេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here