វិធី​បញ្ចុះ​កម្តៅ​ពេល​តាំង​គភ៌ ដោយ​មិនបាច់​ប្រើ​ថ្នាំ

0
2

ការប្រើប្រាស់​ថ្នាំ​អំឡុងពេល​តាំង​គភ៌ ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត​សម្រាប់​ទារក ព្រោះ​វា​អាចធ្វើ​ឲ្យ​ទារក​កើតមក​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ ខ្សោយ​ខួរក្បាល ហើយ​អាច​រលូត​កូន​ថែមទៀត ប្រសិនបើ​អ្នកប្រើប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជារ។

ចុះ​ក្នុងករណី​ដែល​ស្ត្រី​តាំង​គភ៌​មាន​អាការ​ក្តៅខ្លួន តើ​ត្រូវធ្វើ​បែបណា? ក្រៅពី​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ ស្ត្រី​តាំង​គភ៌​អាច​ប្រើ​វិធី​ធម្មជាតិ​បាន ព្រោះ​វា​មិន​បង្ក​ផល​អាក្រក់​ឡើយ។ ខាងក្រោម​នេះ​ជា​វិធី​ធម្មជាតិ ដែល​អាចជួយ​កាត់បន្ថយ​កម្តៅ​របស់​ស្ត្រី​តាំង​គភ៌ ដោយ​គ្មាន​ផលប៉ះពាល់​ឡើយ៖

ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន៖ រាងកាយ​របស់​យើង​គ្រប់គ្នា​ត្រូវការ​ទឹកជា​ចាំបាច់ ជាពិសេស​នៅពេល​អាកាសធាតុ​ក្តៅ ហើយ​ចំពោះ​ស្ត្រី​តាំង​គភ៌​ដែលមាន​អាការ​ក្តៅខ្លួន​ក៏ត្រូវ​ការ​ទឹក​ដូចគ្នា​ដែរ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​កម្តៅ​ក្នុង​រាងកាយ​បាន។ នៅពេលដែល​អ្នក​ដឹងថា រាងកាយ​មាន​សីតុណ្ហភាព​កើនឡើង​ភ្លាម ស្ត្រី​តាំង​គភ៌ គួរ​ទទួលទាន​ទឹក​ឲ្យ​បា​ច្រើន ឧស្សាហ៍​លាងមុខ ឬ​ងូតទឹក​ឲ្យ​បាន​ញឹកញាប់។

ញ៉ាំ​ទឹកដូង៖ អ្នកជំនាញ​បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ គួរ​ទទួលទាន​ទឹក​ឲ្យ​បាន​តិច​បំផុត​មួយថ្ងៃ១កែវ ដោយសារតែ​សារធាតុ​អេ​ឡិច​ត្រូ​លីត្រ​របស់​វា​មាន​ច្រើនជាង​សារធាតុ​រាវផ្សេងៗទៀត។ ក្រៅពីនេះ ទឹកដូង អាចធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់ ហើយ​ជៀស​ផុតពី​ជំងឺ​គ្រុនផ្តាសាយ។

អាស្រ័យហេតុនេះ ប្រសិនបើ​ស្ត្រី​មានគភ៌​ទាំងឡាយ​ចាប់ផ្តើម​មាន​អាការ​ក្តៅខ្លួន​ភ្លាម ត្រូវធ្វើ​រឿង​ពីរ​ចំណុច​ខាង​កលើ​នេះ ឬក៏​ប្រញាប់​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ជៀសវាង​ការប្រើប្រាស់​ថ្នាំ​ខុស៕

LEAVE A REPLY

Please enter your comment!
Please enter your name here