ប្រយោជន៍៣យ៉ាង នៃការទទួលទានផ្លែត្របែក

0
1

ត្របែកមិនត្រឹមជាផ្លែឈើធម្មជាតិ ដែលមានរសជាតិឆ្ងាញ់ និងមានភាពពេញនិយមសម្រាប់មនុស្សមួយចំនួននោះទេ វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផងដែរ។

ការពារជំងឺមហារីក

ផ្លែត្របែក ត្រូវបានគេចាត់ទុកជាអាហារមួយប្រភេទ ដែលអាចជួយទប់ស្កាត់កំណើន និងការរីករាលដាល របស់កោសិកាមហារីកដូចជា មហារីកក្រពេញប្រូស្តាត មហារីកសុដន់ និងមហារីកមាត់ជាដើម។

ជួយសម្រកទម្ងន់

ផ្លែត្របែកសម្បូរដោយជាតិវីតាមីន និងសរសៃ នៅពេលដែលអ្នកទទួលទាន វានឹងជួយឲ្យអ្នកសម្រកទម្ងន់បាន។

បន្ថយផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម

ការស្រាវជ្រាវជាច្រើនបានរកឃើញថា ជាតិសរសៃនៅក្នុងផ្លែត្របែក អាចជួយគ្រប់គ្រងរាងកាយក្នុងការស្រូបយកជាតិស្ករពីចំណីអាហារ និងធ្វើឲ្យធ្លាក់ចុះជាតិអាំងស៊ុយលីន ដែលជួយបន្ថយផលប៉ះពាល់ នៃជំងឺទឹកនោមផ្អែមបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here