ផ្តា៥ប្រភេទ ជួយឲ្យរាងកាយមានសុខភាពល្អ

0
1

តើអ្នកណាខ្លះចូលចិត្តផ្កា? ផ្តាមិនត្រឹមតែមានភាពស្រស់ស្អាត ដែលគេយកមកដាំគ្រាន់តែលំអរផ្ទះនោះទេ មានផ្តាមួយចំនួនអាចបរិភោគបាន ហើយផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀត។

ផ្តាស្តៅ

ផ្តាតូចៗទាំងនេះ មានលក្ខណៈសម្បត្តិធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងបំបែកខ្លាញ់ក្នុងរាងកាយ ដូច្នេះអាចគាំទ្រដល់ការសម្រកទម្ងន់។

ត្រយ៉ូងចេក

ត្រយ៉ូងចេក ក៏ត្រូវបានចាត់ចូលជាផ្តាឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ដែលអាចព្យាបាលជំងឺរាគ និងរាគមួល។ វាក៏មានអត្ថប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយអាចព្យាបាលការហូរឈាមមិនប្រក្រតីអំឡុងពេលមករដូវថែមទៀត។

ផ្តាម្រុំ

ផ្តាម្រុំត្រូវបានគេស្គាល់ថា ជាថ្នាំដ៏ល្អសម្រាប់បុរសនៅប្រទេសឥណ្ឌា ព្រោះវាអាចទប់ទល់នឹងជំងឺងាប់លិង្គ ព្រមទាំងបង្កើនសុខភាពផ្លូវភេទ។ មិនតែប៉ុណ្ណោះ វាក៏អាចការពារជំងឺឆ្លងលើប្រដាប់បន្តពូជផងដែរ។

ផ្កាទទឹម

យោងតាមការស្រាវជ្រាវបានបង្ហាញថា ផ្តាមួយប្រភេទនេះ អាចព្យាបាលជំងឺទឹកនោមផ្អែមបាន ព្រោះវាអាចជួយគ្រប់គ្រងតុល្យភាពគ្លុយកូស និងការរលាក។ អ្នកអាចទទួលទានទាំងឆៅ ឬត្រាំក្នុងទឹកក្តៅជំនួសតែក៏បានដែរ។

ផ្តកុលាប

ផ្តាកុលាប មិនត្រូវបានគេចាត់ថ្នាក់ជាបន្លែ ឬផ្លែឈើនោះទេ ប៉ុន្តែវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចម្អិនអាហារនៅប្រទេសឥណ្ឌា ជាពិសេសបង្អែម។

ពួកវាក៏ត្រូវបានគេប្រើនៅក្នុងទឹកសម្រាប់ងូត ដើម្បីឲ្យរាងកាយមានក្លិនក្រអូប ដូច្នេះអ្នកជំនាញផ្នែកឱសថនៅប្រទេសឥណ្ឌាបានចាត់ទុក ផ្តាកុលាបជាឱសថសម្រាប់ថែរក្សាសម្រស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here