ជាតិដែក គឺជាសារធាតុរ៉ែដ៏ចាំបាច់បំផុតសម្រាប់សរីរាង្គនៅក្នុងរាងកាយ ខួរឆ្អឹង និងបង្កើតកោសិកាឈាមក្រហម។ ជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័នម៉ូលេគុល អេម៉ូក្លូប៊ីន ជួយរក្សាសាច់ដុំ និងប្រើប្រាស់អុកស៊ីសែនផងដែរ។
ចំពោះមនុស្សដែលកង្វះជាតិដែក អាចធ្វើឲ្យរាងកាយមានភាពស្លេកស្លាំង អស់កម្លាំង ជះឥទ្ធិពលអាក្រក់ដល់ការចង់ចាំ ឬមុខងារផ្លូវចិត្ត…។ នៅពេលដែលអ្នកខ្វះជាតិដែកធ្ងន់ធ្ងរអាបណ្តោលឲ្យខូចខួរក្បាល សរីរាង្គផ្សេងៗ ហើយអាចឈានដល់សេចក្តីស្លាប់…។
ទោះជាយ៉ាងណាជំងឺខ្វះជាតិដែកអាចព្យាបាលបាន ប្រសិនបើអ្នកទទួលទានអាហារដូចខាងក្រោមឲ្យបានច្រើន៖
- ស៊ុតគ្រប់ប្រភេទ (ស៊ុតមាន់ ស៊ុតទា…)
- ថ្លើម (ថ្លើមគោ ថ្លើមជ្រូក ថ្លើមមាន់ ថ្លើមទា ថ្លើមក្ងាន)
- សាច់គ្រប់ប្រភេទ (សាច់គោ សាច់មាន់ សាច់ទា សាច់ជ្រូក…)
- ត្រី និងអាហារសមុទ្ររួមមាន ក្តាម បង្គា អ័រស្ទ័រ ត្រីដាឌីន…
- បន្លែស្ពៃ ផ្តាខាត់ណាពណ៌ខៀវ សាឡាត់ និងបន្លែចម្រុះជាច្រើនទៀត
- ផ្លែឈើទុំ ល្ហុង ផ្លែប៉ោម ផ្លែសារី…
- សណ្តែកដូចជា សណ្តែកសៀង សណ្តែកខ្មៅ សណ្តែកក្រហម សណ្តែកខៀវ…
ទាំងអស់នេះហើយជាប្រភេទអាហារដែលអ្នកគួរទទួលទានជាប្រចាំ ដើម្បីការពារ ក៏ដូចជាព្យាបាលជំងឺខ្វះឈាម៕