សញ្ញា​បង្ហាញថា កុមារ​មាន​បញ្ហា​អា​ឡែក​ស៊ី​ដោយសារ​អាហារ

0
1

តើ​អ្នកដឹង​ទេ​ថា ៩០ភាគរយ​នៃ​អា​ឡែ​ស៊ី​ត្រូវបាន​បង្កឡើង​ដោយសារ​ទឹកដោះគោ ស៊ុត សណ្តែកដី ត្រី ពពួក​សណ្តាន​ខ្ចៅខ្យង ឬ​សណ្តែកសៀង? ដោយសារ​អា​ឡែ​ស៊ី​មានការ​កើនឡើង វា​ជា​រឿង​សំខាន់​ដែល​អាណាព្យាបាល​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់។

រោគសញ្ញាជារឿយៗកើតឡើង​ក្នុង​រយៈពេល​ពីរ​បី​នាទី ទៅមួយ​ម៉ោង​បន្ទាប់ពី​ទទួលទាន​អាហារ ប៉ុន្តែ​ជួនកាល​អាចមាន​រយៈពេល​ច្រើន​ថ្ងៃ​ទើប​ចេញ​រោគសញ្ញា។ ប្រសិនបើ​កុមារ លេចកន្ទួលតូចៗ ក្រហមដុំៗដូច​កន្ទាលត្រអាក និង​កន្ទួល​រមាស់​ខ្លាំង​ដែលមាន​រាង​ដូច​មូស​ខាំ ជា​សញ្ញា​ប្រតិកម្ម​អា​ឡែ​ស៊ី។

កន្ទួល និង​រមាស់​ស្បែក ជា​រោគសញ្ញា​ទូទៅ​មួយ ហើយ​ជា​ញឹកញាប់​វា​ជា​សញ្ញា​ដំបូង​នៃ​ប្រតិកម្ម។ ជាពិសេស​ប្រសិនបើ​កូន​របស់​អ្នក​ក្អួត ឬ​រាគ បន្ទាប់ពីរ​បរិភោគ​អាហារ គួរតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ។

ជារឿយៗលាមក​មាន​លាយ​ឈាម គឺជា​សញ្ញា​អា​ឡែ​ស៊ី​ដែល​បង្កឡើង​ដោយ​ទឹកដោះគោ ហើយ​អ្នក​ក៏​គួរតែ​ពិនិត្យមើល​បញ្ហា​ឈាម​រត់ និង​ដង្ហើម​របស់​កុមារ​ផងដែរ។ ស្បែក​មាន​សភាព​ស្លេកស្លាំង កណ្តាស់​ញឹក និង​ពិបាក​ដកដង្ហើម គឺជា​សញ្ញា​អា​ឡែ​ស៊ី​ទាំងអស់។

សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​អា​ឡែ​ស៊ី​ជាង ៨០ភាគរយ កើតឡើង​ដោយសារតែ​ការទទួល​ទាន​ស៊ុត ទឹកដោះគោ ស្រូវ​សាលី សណ្តែកសៀង ចំពោះ​កុមារ​អាយុ ៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here