គុណសម្បត្តិដ៏អស្ចារ្យនៃជាតិសរសៃ ដែលគ្រប់គ្នាមិននឹងស្មានដល់

0
1

ការស្រាវជ្រាវដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា អ្នកដែលញ៉ាំអាហារសម្បូរជាតិសរសៃច្រើន អាចការពារហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

លើសពីនេះជាតិសរសៃ អាចបង្កើនល្បឿននៃការដឹកជញ្ជូនកាកសំណល់តាមរយៈពោះវៀនធំ ការពារប្រឆាំងនឹងការទល់លាមក និងមហារីកពោះវៀនធំ។ ជាតិសរសៃនៅក្នុងស្រូវសាលី អាចកាត់បន្ថយកូលេស្តេរ៉ុល កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ព្រមទាំងដាច់សរសៃឈាមខួរក្បាល។

ជាតិសរសៃសម្បូរបែបច្រើនជាងបំផុត ត្រូវបានគេរកឃើញនៅក្នុងបន្លែផ្លឺឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក។ អ្នកស្រាវជ្រាវបានណែនាំថា យើងគួរតែទទួលទានជាតិសរសៃ ៣០ក្រាមជារៀងរាល់ថ្ងៃ តែទោះបីជាលទ្ធផលស្ទង់មតិបច្ចុប្បន្នបានបង្ហាញថា មនុស្សភាគច្រើនមិនបានទទួលទានជាតិសរសៃគ្រប់គ្រាន់ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here