ភាគច្រើនយើងដឹងត្រឹមថា ទឹកឃ្មុំត្រូវបានគេប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងផ្តល់សំណើមដល់ស្បែក ប៉ុន្តែអ្នកវិទ្យាសាស្ត្របានចាត់ទុកវាជាអាហារល្អឥតខ្ចោះសម្រាប់សុខភាព។
ការលាយទឹកឃ្មុំបញ្ចូលជាមួយនឹងអាហារផ្សេងៗ ពិតជាល្អសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកញ៉ាំទឹកឃ្មុំសុទ្ធមួយស្លាប់ព្រាកាហ្វេមុនពេលចូលគេង រាងកាយនឹងទទួលបានអត្ថប្រយោន៍ច្រើនយ៉ាង។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកឃ្មុំជារៀងរាល់យប់៖
- ជួយឲ្យអ្នកគេងលក់ស្រួល
- ជួយកាត់បន្ថយសម្ពាធឈាម
- កាត់បន្ថយអាស៊ីតទ្រីគ្លីសេរីនៅក្នុងឈាម
- ជួយពង្រឹមប្រព័ន្ធភាពស៊ាំ
- ជំរុញឲ្យរាងកាយធ្វើការដុតបំផ្លាញជាតិខ្លាញ់បានលឿន
- ជួយបញ្ជៀសមិនឲ្យអ្នកកើតជំងឺក្អក
- មានប្រសិទ្ធភាពប្រឆាំងភាពចាស់…
ដោយសារតែមើលឃើញពីប្រសិទ្ធភាពទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញបានជំរុញឲ្យមនុស្សគ្រប់គ្នាមានទម្លាប់ទទួលទានទឹកឃ្មុំរាល់ថ្ងៃ៕