ជាការពិតណាស់ នៅពេលកូនកើតជំងឺគ្រុនក្តៅអាណាព្យាបាលមួយចំនួនធំតែងតែនាំកូនទៅកាន់មន្ទីរពេទ្យភ្លាម ប៉ុន្តែចុះបើបញ្ហានេះកើតឡើងចំពាក់កណ្តោលអាធ្រាត ឬមធ្យាបាយធ្វើដំណើរនៅឆ្ងាញពីពេទ្យ តើអ្នកត្រូវធ្វើយ៉ាងណា? ហេតុនេះដើម្បីកាត់បន្ថយកម្តៅកុមារភ្លាមៗ អ្នកគួរតែដឹងពីវិធីមួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាព ឬផលវិបាកផ្សេងៗដល់កុមារ។
ប្រើទឹកក្តៅឧណ្ឌៗជូតសម្អាតរាងកាយ
នៅពេលកុមារក្តៅខ្លួនខ្លាំង អ្នកគួរប្រើកន្សែងស្អាត ជ្រលក់ចូលក្នុងទឹកឧណ្ឌៗ រួចជូតសម្អាតរាងកាយឲ្យសព្វ ជាពិសេសបាតដៃបាតជើង និងស្អំលើថ្ងាសផងដែរ។ អ្នកត្រូវព្យាយាមអនុវត្តម្តងហើយម្តងទៀត រហូតទាល់តែសីតុណ្ហភាពរាងកាយមានការថយចុះ។
ត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗ
ការត្រាំជើងក្នុងទឹកក្តៅឧណ្ឌក្នុងសីតុណ្ហភាព ៤០អង្សាសេ ឲ្យបានប្រហែលជា ១៥នាទី បន្ទាប់មកជូតសម្ងួតជើងកុមារភ្លាមៗពេលដកចេញវិញ។ ការធ្វើបែបនេះ អាចជួយបង្កើចរាចរណ៍ឈាម និងកាត់បន្ថយអាការមិនស្រួលខ្លួនដែលបណ្តោលមកពីគ្រុនក្តៅ។
ផឹកទឹកឲ្យាបានច្រើន
នៅពេលដែលកុមារ មានជំងឺគ្រុនក្តៅរាងកាយអាចនឹងងាយបែកញើសច្រើន។ នៅពេលនេះ អាណាព្យាបាលទាំងឡាយត្រូវយកចិត្តទុកដាក់ក្នុងការបន្ថែមទឹកដល់កុមារឲ្យបានច្រើន ដើម្បីការពាររាងកាយពួកគេកុំឲ្យខ្វះជាតិទឹក។
អ្នកអាចផ្តល់ទឹកក្តៅឧណ្ឌៗ ដើម្បីជួយបំពេញជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ និងការបញ្ចេញជាតិពុលពីរាងកាយតាមរយៈទឹកនោមមកវិញផងដែរ៕