អារម្មណ៍​ធុញថប់​របស់​អ្នក​ម្តាយ​ជិត​សម្រាលកូន​ដែល​ស្វាមី​គ្រប់រូប​គួរ​ដឹង

0
2

រឹតតែ​ជិត​ឆ្លងទន្លេ គភ៌​របស់​អ្នក​ម្តាយ​រឹតតែ​រិ​ក​ធំ​ឡើង ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា ធុញថប់ ធ្វើ​ចលនា ឬ​កំរើកខ្លួន​មិនបាន​ស្រួល​សោះ តែ…កុំ​ថា​តែ​អ្នក​ម្តាយ​នោះ សូម្បីតែ​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​ក៏មាន​អាការ​មិន​ខុសពី​អ្នក​ម្តាយ​ប៉ុន្មាន​ដែរ ។ បើ​សង្កេតមើល​ឱ្យ​ច្បាស់ អ្នក​ម្តាយ​នឹង​បានដឹងថា កាលពី​អាយុ​គភ៌​បាន 7 ខែ កូន​នឹង​រើ ហើយ​ធាក់​ខ្លាំងណាស់ តែ​រឹតតែ​ជិត​ដល់ពេល​ប្រសូត​កម្លាំង​រើ​របស់​កូន​រឹតតែ​ថយចុះ​ទៅវិញ​ដែរ នោះ​ក៏​ដោយសារតែ កាលពីមុន​នោះ​ទំហំ​ខ្លួន​របស់​កូន​នៅ​តូច ទើប​មាន​ទីកន្លែង​នៅសល់​ធំ​ក្នុង​ពោះ​ម្តាយ​ឱ្យគេ​រើ​បាន​យ៉ាង​ពេញទំហឹង តែ​ដល់ពេល​ជិត​ប្រសូត ខ្លួន​កូន​កាន់​ធំ​ឡើង​រហូត​រើបំរះ​មិនសូវ​ជា​ងាយស្រួល​ដូច​មុន ទើប​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​កម្លាំង​រើ​របស់​កូន​ថយចុះ ។

Image result for doctor that delivers babies called

 

– មាន​អារម្មណ៍​ធុញថប់ ដកដង្ហើម​មិន​ស្រួល

នៅក្នុង​ត្រីមាស​នេះ អ្នក​ម្តាយ​អាចមាន​អារម្មណ៍​ថា​ធុញថប់ ដកដង្ហើម​មិន​ស្រួល ព្រោះ​ខ្លួន​ទារក​ក្នុង​ផ្ទៃ​កាន់តែ​ធំ​ឡើង រហូត​ទៅទល់​ក្បាំង​ខ្យល់​របស់​អ្នក​ម្តាយ ។ ការ​អង្គុយ​លើ​កៅអី​ដែលមាន​បង្អែក និង​ធ្វើ​ខ្នង​ឱ្យ​យឺត​ត្រង់ ហើយ​ដកដង្ហើម​ចេញចូលយឺតៗ នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​ដកដង្ហើម​បាន​កាន់តែ​ងាយស្រួល​ឡើង ។

ក្រៅពីនេះ គួរ​ចៀសវាង​ការ​នៅក្នុង​កន្លែង​ដែល​មិនសូវមាន​ខ្យល់អាកាស​ចេញចូល ចំណែក​ការ​គេង​វិញ គួរតែ​គេង​ផ្អៀង​ព្រោះ​បើ​គេង​ផ្ងារ ក្រៅពី​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​ធុញថប់​រហូត​គេង​មិន​លក់​ហើយ​នោះ ស្បូន​នឹង​ទៅ​សង្កត់​លើ​សរសៃឈាម​ខ្មៅ​ធំ​ដែល​ហូរ​នាំ​ឈាម​ត្រឡប់​ទៅរក​បេះដូង ធ្វើឱ្យ​ឈាម​ហូរ​មិនបាន​ស្រួល នាំឱ្យ​បេះដូង​របស់​អ្នក​ម្តាយ​ដើរ​កាន់តែ​ញាប់​ឡើង កើត​អាការ​ញាប់​ញ័រ សម្ពាធ​ឈាម​ចុះ​ទាប ងងឹតមុខ ហើយ​ឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​ស្បូន​ក៏​ថយចុះ​តាម​នោះដែរ ។

Image result for papà in sala parto

 

– ចុក​ណែន បរិវេណ​ដើមទ្រូង

ទោះជា​នៅពេលនេះ អ្នក​ម្តាយ​លែងមាន​អាការ​ចាញ់កូន​ហើយ​មែន តែ​ក៏​អាច​នៅតែ​ញ៉ាំ​អាហារ​មិនសូវ​បាន​ដដែល ដោយសា​តែ​កូនតូច​ដែល​កាន់តែ​ធំ​ឡើង​រហូត​ទៅ​ប្រជ្រៀត​ទីកន្លែង​របស់​ក្រពះ និង​ពោះវៀន​របស់​អ្នក​ម្តាយ ធ្វើឱ្យ​អ្នក​ម្តាយ​ញ៉ាំ​អាហារ​បាន​តិច​និង​ញ៉ាំ​បានតែ​បន្តិច​ក៏មាន​អារម្មណ៍​ថា ចុក​ណែន ឬ​ពេញ​ពោះ​បាត់ទៅហើយ ។

វិធី​ការពារ​អាការ​នេះ​គឺ ចៀសវាង​អាហារ​ណា​ដែល​ក្រពះ​ពិបាក​រំលាយ អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ហើយ​ពេល​ញ៉ាំ​ក៏​ញ៉ាំ​ត្រឹមតែ​ជិត​ឆ្អែត​បាន​ហើយ ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​ថា​ណែន​ធុញថប់​ខ្លាំងពេក និង រង់ចាំ​ឱ្យ​អាហារ​រំលាយ​អស់​បន្តិច​សឹ​ន សឹម​ទទួលទាន​បន្តទៀត​ប្រសើរ​ជាង ។

Image result for husband with wife during delivery

 

– ឈឺ​ចុក​រួយ​ពេញ​ទាំង​ខ្លួនប្រាណ

និយាយ​ពី​រឿង​ឈឺ​ចុក​រួយ​ចំពោះ​អ្នក​ម្តាយ​ដែល​ជិត​ដល់ពេល​ឆ្លងទន្លេ​វិញ យើង​ច្រើនតែ​នឹក​ដល់ អាការ​ឈឺចង្កេះ​មែន​ទេ? ការឈឺ​ចង្កេះ​កើតឡើង​ដោយសា​តែ​ទម្ងន់​របស់​ស្បូន និង​ទម្ងន់​ខ្លួន​របស់​កូន​នៅក្នុង​គភ៌​កើនឡើង​ច្រើន ធ្វើឱ្យ​ចំណុច​ទាញ​ទម្ងន់​របស់​រាងកាយ​អ្នក​ម្តាយ​ប្រែប្រួល ទើប​ធ្វើឱ្យ​អ្នក​ម្តាយ​ត្រូវ​ខំ​យឹត​ដងខ្លួន​ឱ្យ​ត្រង់​វិញ ដែលជា​ហេតុ​ធ្វើឱ្យ​កើត​អា​ការឈឺ​ចុក​រួយ​ខ្នង និង​ចង្កេះ​ហ្នឹងឯង ។តែ​ក្រៅពី​ការឈឺ​ខ្នង​ចង្កេះ​ហើយ កន្លែង​ដែល​ច្រើនតែ​កើត​អាការ​ឈឹ​ចុកចាប់​ដែរនោះ​មានដូចជា ត្រគាក គល់ភ្លៅ ពោះ​ម្តុំ​ក្រោម​ភ្ជឹ​ត(ថ្ងាស) ។

វិធី​កម្ចាត់​អា​ការឈឺ​ខ្នង​ចង្កេះ​នោះ ការពិតទៅ​គួរតែ​ចាប់ផ្តើម​ការពារ​តាំងពី​ពេលដែល​ពោះ​នៅ​មិនទាន់​រីក​ធំ​ខ្លាំង ដោយ​ហ្វឹកហាត់​ធ្វើ​ឥរិយាបថ​ក្នុងការ​ឈរ អង្គុយ​ឱ្យបាន​ត្រឹមត្រូវ ដូចជា ពេល​ឈរ​មិនគួរ​ឈរ​ក្នុង​ឥរិយាបថ​ដែល​ខ្នង​អ៊ែន​ជ្រុល​ពេក​ឡើយ ព្យាយាម​ទាញ​ត្រគាក​មក​ខាងមុខ និង​ធ្វើ​ស្មា​ឱ្យ​ត្រង់ ពាក់​ស្បែកជើង​ដែលមាន​កែងទាបៗ ពេល​អង្គុយ​គួរ​ព្យាយាម​អង្គុយ​ឱ្យ​ខ្នង​ត្រង់​ជាប់​នឹង​បង្អែក​កៅអី ក្រោក​ឡើង​ផ្លាស់ប្តូរ​ឥរិយាបថ​ឱ្យបាន​ញឹកញាប់ កុំ​ស្ថិតនៅក្នុង​ឥរិយាបថ​ដដែល​យូរពេក និង​គួរ​អង្គុយ​ក្នុង​ឥរិយាបថ​ណា​ដែល​ជង្គង់​ខ្ពស់ជាង​ត្រគាក​បន្តិច ។

 

ក្នុងអំឡុងពេល​ជិត​ប្រសូត​នេះ​គួរ​ប្រយ័ត្នប្រយែង​ការធ្វើ​ចលនា មិនគួរ​ឱន​ចុះទៅ​លើក​របស់របរ​ខ​ណៈ​ពេល​កំពុង​ឈរ​ឡើយ​គួរ​ប​ន្ទុ​ច​ជង្គង់​ចុះ​យក​របស់​នោះ​វិញ រួចហើយ​ងើបឡើង​ដោយ​ព្យាយាម​ធ្វើ​ខ្នង​ឱ្យ​ត្រង់​ជានិច្ច ។ ករណី​ឈោង​ដៃ​យក​របស់របរ​ដែល​នៅលើ​ទី​ខ្ពស់ ក៏​មិនគួរ​ខំ​ជំ​ទើត កំរើកខ្លួនលឿនៗ ឬ​ប្រឹង​ឈោង​ដៃ​រហូត​ផុត​ពេក​ដែរ វិធី​ដែល​ល្អ​គឺ រឿងលើក​រឿង​ឈោង​យកអី្វៗនោះ ទុក​តួនាទី​ឱ្យ​ស្វាមី​ជា​អ្នកធ្វើ​វិញ​ប្រសើរ​ជាង ។

តែបើ​សឹ​ន​អា​ការឈឺ​ចុក​រួយ​នោះ​កើតឡើង​ហើយ គួរ​ធ្វើឱ្យ​ធូរស្រាល​ទៅវិញ​ដោយ​ការ​ស្អំ​ទឹក​ក្តៅ ឬ​ប្រើ​វិធី​ធ្វើ​ម៉ាស្សា​ជាមុន​សឹ​ន បើ​អាការ​មិនបាន​ធូរស្រាល​ទេនោះ គួរ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា ព្រោះ​អាច​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ និង​មិនគួរ​ទិញ​មក​លេប​ដោយ​ខ្លួនឯង​ឡើយ ។

Image result for women having labor pains

 

LEAVE A REPLY

Please enter your comment!
Please enter your name here