លក្ខខណ្ឌ៤យ៉ាង ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​សម្រាលកូន​ដោយ​វះកាត់​ទោះ​មិន​ចង់​ក៏ដោយ!

0
1

កាលពី​សម័យបុរាណ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​សម្រាលកូន​តាម​ធម្ម​ជាតិ​ដែល​ពឹងផ្អែក​ទៅលើ​ឆ្មប់​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ដោយសារតែ​មើលឃើញ​ពី​ភាពលំបាក​ក្នុងការ​សម្រាល ឬ​មាន​ហានិភ័យ​ច្រើន​ដល់​អាយុជីវិត ទើប​បច្ចុប្បន្ននេះ​ក្រុមគ្រូពេទ្យ​បង្កើត​វិធី​សម្រាល​ម្យ៉ាងទៀត គឺ​ការវះកាត់។ ការ​សម្រាលកូន​ដោយ​វិធី​វះកាត់ ជា​ជ​ម្រើ​នទី​ពីរ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ស្ថិតក្នុង​កាលៈទេសៈ​ដូចខាងក្រោម៖

ទារក​ថ្លោស​ពេក

ប្រសិនបើ​ទារក​ថ្លោស​ខ្លាំងពេក លើសពី​ទម្ងន់​ដែល​គ្រូពេទ្យ​បានកំណត់ ឬ​ទ្វារមាស​មិន​សម​មាត្រ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​សម្រាល​ដោយ​វិធី​វះកាត់​ភ្លាម។ លើសពីនេះ ប្រសិនបើ​ស្ត្រី​មានកូន​ភ្លោះ ក៏ត្រូវ​ឲ្យ​ប្រើ​វិធី​វះកាត់​ដូចគ្នា​ដែរ។

កូនក្រៅស្បូន

ក្នុងករណី​ដែល​កូន​លូតលាស់​ទីតាំង​មិន​ត្រឹមត្រូវ ដូចជា​នៅក្រៅ​ស្បូន ឬក៏​គ្រប់​ខែ​ហើយ​កូន​មិន​បង្វែ​ល​ក្បាល​ចុះក្រោម ហើយ​ក្រុមគ្រូពេទ្យ​ប្រើ​បច្ចេកទេស​ជួយ​មិន​បានទេ មានតែ​វិធី​វះកាត់​ជា​ជម្រើស​ចុងក្រោយ​បំផុត។

សុខ​ពាំង​ជិត​ទ្វារមាស

នៅពេលដែល​សុខ​ពាំង​ទ្វារមាស ក្រុមគ្រូពេទ្យ​ជួយ​សម្របសម្រួល​មិនបាន​ទេនោះ មានតែ​ប្រើ​វិធី​វះកាត់​ទើប​ទារ​កមាន​សុវត្ថិភាព។

អ្នក​ម្តាយ​ទន់ខ្សោយ

ស្ថានភាព​សុខភាព​ក៏​ជា​កត្តា​សំខាន់​ផងដែរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ហើយ​ប្រសិនបើ​ពួកគេ​មាន​ភាពទន់ខ្សោយ​ខ្លាំង គ្មាន​កម្លាំង​បង្កើតកូន នោះ​មានតែ​ប្រើ​វិធី​វះកាត់​ដូចគ្នា។ មិន​ដូច្នោះ​ទេ ទារក​អាច​កើត​មិន​រួច ចុងក្រោយ​ទាំង​ម្តាយ និង​កូន​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here