គិតមិនដល់សោះ គ្រាប់ល្ពៅផ្តល់ប្រយោជន់ដល់ម្លឹង!

0
1

មនុស្សជាច្រើនច្បាស់ជាដឹងហើយថា ផ្លែល្ពៅ ត្រូវបានគេចាត់ទុកជាបន្លែពណ៌លឿងដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ។ ក៏ប៉ុន្តែពួកគេប្រហែលជាមិនទាន់ដឹងទេថា សូម្បីតែគ្រប់របស់វាក៏ផ្តល់អត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាពមិនធម្មតាដែរ។

១.បញ្ចុះសម្ពាធឈាម

គ្រាប់ល្ពៅសម្បូរទៅដោយអាស៊ីត pantothenic ដែលមានសក្តានុពលកាត់បន្ថយអាការ:ឈឺចុកចាប់ក្នុងទ្រូង និងបន្ថយសម្ពាធឈាម។ ជារៀងរាល់ថ្ងៃ អ្នកគួរបរិភោគគ្រាប់ល្ពៅ ៩០ ក្រាម ចែកចេញជាបីពេល គឺពេលព្រឹក, ថ្ងៃត្រង់ និងល្ងាច យ៉ាងហោចណាស់មួយសប្តាហ៍ ២ ទៅ ៣ដង។

២. ការពារក្រពេញប្រូស្តាត
យោងតាមក្រុមអ្នកជំនាញសហរដ្ឋអាមរិក ការបរិភោគគ្រាប់ល្ពៅមួយថ្ងៃ ៥០ ក្រាម (ស្មើនឹង ២០ ទៅ ២៥ គ្រាប់) អាចបង្ការមិនឲ្យក្រពេញប្រូស្តាតឆ្លងមេរោគ។ ការផលិតអ័រម៉ូននៃមុខងារក្រពេញប្រូស្តាត គឺអាស្រ័យទៅលើអាស៊ីតខ្លាញ់ ដូច្នេះគ្រាប់ល្ពៅអាចបំពេញសេក្តីត្រូវការមួយនេះបាន។

៣. លើកម្ពស់គុណភាពមេជីវិតឈ្មោល
ដូចដែលអ្នកជំនាញបានពន្យល់ គ្រាប់ល្ពៅមានផ្ទុកសារធាតុស័ង្កសីច្រើបំផុត។ តាមទស្សនាឱសថលោកខាងលិចបាននិយាយថា ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិស័ង្កសីមិនត្រឹមតែមានឥទ្ធិពលវិជ្ជមានដល់ក្រពេញប្រូស្តាតប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនចំនួនមេជីវិតឈ្មោលថែមទៀត។

ចំណែកឯពេទ្យបុរាណវិញបានបង្ហាញដែរថា អាហារដែលសម្បូរទៅដោយស័ង្កសី គឺមិនត្រឹមតែល្អសម្រាប់តម្រងនោមប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនការមានកូនសម្រាប់បុរសទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here