របៀប​ការពារ​ការឈឺ​ចាប់ ឬ​រមួលក្រពើ​អំឡុងពេល​មានគភ៌

0
1

ការឈឺចាប់ ឬ​រមួលក្រពើ គឺជា​ជំងឺ​ធម្មតា​អំឡុងពេល​មានគភ៌ ដែល​ភាគច្រើន​កើតឡើង​នៅពេល​យប់ ប៉ុន្តែ​វា​ក៏​អាច​កើតមាន​នៅពេល​ថ្ងៃ​ផងដែរ។

ជំងឺ​មួយ​នេះ​មិន​ត្រូវបាន​ស្គាល់​មូលហេតុ​ពិត​ប្រា​ដក​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​សង្ស័យថា ប​ណ្តោ​ល​មកពី​ការពង្រីក​នៃ​ស្បូន​នាំ​ឲ្យ​ដាក់​សម្ពាធ​លើ​សរសៃប្រសាទ និង​សរសៃឈាម​ដែល​ហូរ​ឆ្ពោះទៅកាន់​តំបន់​ជើង ហើយ​ទីបំផុត​ស្ត្រី​មានគភ៌​ច្បាស់​ជាមាន​ការឈឺចាប់ ឬ​រមួលក្រពើ​កើតឡើង។

ទោះជា​យ៉ាងណាក៏ដោយ​អ្នកជំនាញ​បានបង្ហាញ​ថា ជំងឺ​នេះ​អាច​ការពារ​បាន​តាមរ​យៈ​ការ​ទទួលទាន​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ។ តែ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន មុនពេល​ទទួលទាន​អាហារ​ទាំងអស់នេះ។

អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ដូចជា​ចេក និង​បន្លែ​ស្លឹក​ពណ៌​បៃតង ហើយ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​មានដូចជា​ទឹកដោះគោ ឈី​ស និង​ទឹកដោះគោ​យ៉ា​អួ។ ចំណែកឯ​ការ​គេង​បាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ក៏​អាចជួយ​បង្ការ​បញ្ហា​ឈឺ​ជើង និង​រមួលក្រពើ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here