ទម្លាប់ទទូលទានរបបអាហារមានតុល្យភាព ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខមាលភាព និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ហេតុនេះអ្នកម្តាយត្រូវព្យាយាមទទួលទានប្រភេទអាហារណា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាប្រចាំ។
ជាតិដែក៖ វាជួយកសាងជាលិកា រក្សាឈាមឲ្យមានសុខភាពល្អ និងកាត់បន្ថយភាពអស់កម្លាំងរបស់អ្នកម្តាយ។
វីតាមីន D៖ វាអាចជួយជំរុញដល់ការអភិវឌ្ឍឆ្អឹង ធ្មេញ និងប្រព័ន្ធការពាររាងកាយរបស់ទារក។
វីតាមីនមួយប្រភេទនេះមានប្រភពមកពីការស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម ហើយក្រៅពីនេះអ្នកអាចទទួលតាមរយ:របបអាហារមួយចំនួន។
អាស៊ីតហ្វូលិក៖ វាអាចជួយទប់ស្តាត់ពិការភាពខួរក្បាលពីកំណើត និងជំរុញដល់ការវិវត្តគភ៌ នៅក្នុងដំណាក់កាលដំបូង។
អាស៊ីតខ្លាញ់អូមេហ្គា-៣៖ វាអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល ភ្នែក និងប្រព័ន្ធសរសៃប្រសាទរបស់ទារក។
សារធាតុចិញ្ចឹមប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងគ្រាប់ វ៉ាល់ណាត់ ស្រីសាម៉ុន ត្រីសាឌីន។ នៅក្នុងមួយសប្តាហ៍ អ្នកត្រូវព្យាយាមទទួលទានឲ្យបានយ៉ាងហោចណាស់ ២ដង។
អ៊ីយ៉ូត៖ វាអាចជួយគាំទ្រដល់ការរំលាយអាហារ ល្អសម្រាប់ខួរក្បាល និងការអភិវឌ្ឍប្រព័ន្ធប្រសាទទារក។
ថ្វើបការទទួលអាស៊ីតហ្វូលិក និងវីតាមីន D តាមរយ:របបអាហារ មិនមែនជារឿងងាយស្រួល សម្រាប់ស្ត្រីមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកម្តាយព្យាយាមទទួលទាន វីតាមីន D ១០ក្រាម និងអាស៊ីតហ្វូលិក ៤០០មីលីក្រាមក្នុងមួយថ្ងៃ៕