វិធីសាស្ត្រងាយៗក្នុងការការពារជំងឺទឹកនោមផ្អែម

0
1

ជំងឺទឹកនោមផ្អែម អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព ហេតុនេះដើម្បីការពារអ្នកគួរអនុវត្តវិធីសាស្ត្រងាយៗដូចខាងក្រោម៖

គ្រប់គ្រងទម្ងន់

ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់ ដុតបំផ្លាញកាឡូរី និងបង្កើនសុខភាពឲ្យរឹងមាំ។ ការផឹកទឹកមួយកែវមុនពេលទទួលទានបាយ ៣០នាទី និងកាត់បន្ថយរបបសម្បូរជាតិខ្លាញ់ ក៏អាចជៀសផុតពីការឡើងទម្ងន់ផងដែរ។

ទទួលទានបន្លែបៃតងឲ្យបានច្រើន

នៅពេលអ្នកចាប់ផ្តើមញ៉ាំអាហារ កុំភ្លេចបន្លែបៃតងឲ្យសោះ ព្រោះវាមិនត្រឹមតែជួយឲ្យរាងកាយមានសុខភាពល្អនោះទេ សូម្បីប្រព័ន្ធរំលាយអាហារក៏ដំណើរការបានល្អ ដែលជាហេតុធ្វើឲ្យអ្នកមិនឡើងទម្ងន់ឡើយ។

កុំមើលទូរទស្សន៍ពេញញ៉ាំ

កុំមើលទូរស្សន៍ពេលញ៉ាំ ព្រោះទម្លាប់មួយនេះអាចធ្វើឲ្យអ្នកញ៉ាំច្រើន។ មិនតែប៉ុណ្ណោះ អ្នកត្រូវកាត់បន្ថយជាតិផ្អែម ដើម្បីជួយរក្សាជាតិស្ករក្នុងឈាម និងកាត់បន្ថយការប្រើប្រាស់កាឡូរី។

គ្រប់គ្រងភាពតានតឹង

ភាពតានតឹង គឺជាហេតុផលមួយដែលអាចជួយជំរុញដល់ជំងឺទឹកនោមផ្អែមឲ្យកើតមានឡើង ដូច្នេះរៀនទប់ស្តាត់ភាពតានតឹង និងធ្វើសមាធិដើម្បីរក្សាចិត្តឲ្យស្ងប់ស្ងាត់។

គេងឲ្យបានគ្រប់គ្រាន់

អ្នកត្រូវប្រាដកថា ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលគេងមិនគ្រប់គ្រាន់ ហាក់ដូចជាវិវត្តទៅរកជំងឺទឹកនោមផ្អែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here