ស្ត្រីជាច្រើនតែងតែជួបប្រទះបញ្ហាឡើងទម្ងន់ខ្លាំង នៅពេលមានផ្ទៃពោះ។ ការធានារបបអាហារមានផាសុខភាព និងធ្វើលំហាត់ប្រាណទៀងទាត់ មិនត្រឹមតែជួយរក្សាទម្ងន់ឲ្យមានស្ថិរភាពធម្មតាប៉ុណ្ណោះទេ វាអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗទៀត ទាំងម្តាយនិងកូនផងដែរ។
ស្ត្រីដែលឡើងទម្ងន់ខ្លាំងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យកូនរបស់អ្នកកើតមកធាត់ជ្រុលពីកំណើត។ សូម្បីតែស្ត្រីដែលស្គមស្គាំងពេលមានផ្ទៃពោះ មិនត្រឹមតែទារកកើតមកមិនគ្រប់គីឡូនោះទេ វាអាចប៉ះពាល់ដល់ការលូតលាស់ និងប្រឈមជំងឺច្រើនផងដែរ។
សម្រាប់ស្ត្រីដែលអាចរក្សាទម្ងន់បានល្អអំឡុងពេលមានផ្ទៃពោះ តាមការណែនាំរបស់អ្នកជំនាញ ទារកកើតមកនឹងមានបញ្ហាតិចជាងស្ត្រីដែលឡើងទម្ងន់តិចពេក ឬច្រើនពេក។
ទន្ទឹមនឹងនេះស្ត្រីមួយចំនួន ដែលស្រេកឃ្លានអាហារដែលគ្មានផាសុខភាពច្រើនពេក អាចរំខានដល់ការស្រូបយកសារធាតុចិញ្ចឹម ដែលប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ។ ដូច្នេះ អ្នកមិនគួរញ៉ាំអាហារតាមតែការស្រេកឃ្លានបាននោះទេ បើយកឲ្យកូនកើតមកមានសុខភាពល្អ គួរតែពិគ្រោះជាមួយពេទ្យជំនាញអំពីរបបអាហារឲ្យបានច្បាស់លាស់៕