តាមពិតមានកត្តាជាច្រើនណាស់ដែលនាំអោយកូនកើតមិនគ្រប់ខែ ដូចជាអ្នកម្តាយទទួលទានរបបអាហារគ្មានផាសុខភាព ការឡើងទម្ងន់ខ្លាំង កើតជំងឺមហារីក ស្ត្រេស ធ្លាក់ទឹកចិត្ត ជក់បារី ផឹកស្រា ជាដើម។ ហេតុនេះហើយ អ្នកម្តាយគួរតែព្យាយាមបញ្ចៀសចំណុចទាំងប៉ុន្មាននៅខាងលើអោយបាន ដើម្បីការពារកូនកើតមិនគ្រប់ខែ ពុំដូច្នោះទេវាអាចបណ្តោលអោយកូនជួបបញ្ហាសុខភាពធ្ងន់ច្រើនច្រើនយ៉ាងទៅថ្ងៃក្រោយ។
១.កើតជំងឺលើសឈាម
លក្ខខណ្ឌដូចជា ភាពស្លេកស្លាំង ជំងឺខាន់លឿង និងបញ្ហាទាក់ទងទៅនឹងឈាមផ្សេងៗទៀត ជាទូទៅកើតមានចំពោះទារកកើតមិនគ្រប់ខែ។ នេះក៏ដោយសារតែ កោសិកាឈាមរបស់ពួកគេអភិវឌ្ឍមិនទាន់ពេញលេញ ទើបធ្វើអោយមានភាពទន់ខ្សោយ។
២.ប្រព័ន្ធភាពស៊ាំទន់ខ្សោយ
ប្រព័ន្ធភាពស៊ាំទន់ខ្សោយ ក៏ជាកត្តាហានិភ័យមួយចំពោះទារកកើតមិនគ្រប់ខែផងដែរ ព្រោះនៅពេលដែលទារកចេញមុនពេលកំណត់ប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនទាន់បានបង្កើតពេញលេញ។ ស្ថានភាពនេះអាចធ្វើអោយកុមារងាយនឹងមានជំងឺជាច្រើនទៀត។
៣.ពិបាកដកដង្ហើម
ទារកកើតមិនគ្រប់ខែ មានដងហើមខ្លី ដោយសារតែផ្លូវដង្ហើមលូតលាស់មិនទាន់បានល្អ។ នេះជាមូលហេតុដែលបណ្តោលអោយទារកងាយប្រឈមនឹងក្តីស្លាប់ ឬមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។
៤.សម្ពាធឈាមទាប
ទារកដែលកើតមិនគ្រប់ខែ មានសម្ពាធឈាមទាប ដោយសារតែសរសៃឈាមមិនទាន់រឹងមាំ ដើម្បីរក្សាលំហូរឈាមអោយមានស្ថិរភាព។ បើមិនមានវិធីដោះស្រាយអោយទាន់ពេលវេលាទេ ទារកអាចជួបបញ្ហាខូចបេះដូង នៅថ្ងៃក្រោយ។
៥.មានបញ្ហាខួរក្បាល
ទារកអាចមានបញ្ហាសរសៃប្រសាទធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សាច់ដុំ និងធ្វើអោយមុខងារចុះខ្សោយ។ ទារកកើតមិនគ្រប់ខែ អាចងាយប្រឈមនឹងជំងឺនេះ ដោយសារតែឈាមរត់មិនប្រក្រតី និងប្រព័ន្ធប្រសាទមិនសូវបានអភិវឌ្ឍ។
៦.ដំណើរការរំលាយអាហារខុសធម្មតា
ចំពោះទារកដែលកើតមិនគ្រប់ខែ អត្រានៃការរំលាយអាហរ គឺមានភាពយឺតយ៉ាវណាស់។ នេះអាចរំខានដល់ដំណើរការធម្មតានៃសរីរាង្គ និងនាំអោយមានការផលិតអ័ម៉ូនខុសប្រក្រតី។
៧.មានបញ្ហាភ្នែក និងការស្តាប់
ទារកកើតមិនគ្រប់ខែ មានហានិភ័យខ្ពស់នៃការមើល និងការស្តាប់ ដោយសារតែសរីរាង្គទាំងពីរនេះមិនមានការអភិវឌ្ឍបានពេញលេញ។ ដូច្នេះ មាតាបិតាទាំងឡាយគួរតែពិនិត្យមើលអាការមិនប្រក្រតីរបស់ទារកអោយបានត្រឹមត្រូវ ដើម្បីអាចព្យាបាលបានទាន់ពេល៕