បច្ចុប្បន្ននេះ អត្រានៃការអត់កូនកំពុងតែកើនឡើងទាំងស្ត្រី និងបុរស ហើយមូលហេតុចម្បងនៃជំងឺនេះ គឺបណ្តោលមកពីរបបអាហារ។ តើអាហារអ្វីខ្លះ ដែលបង្កអោយបាត់បង់ឱកាសក្នុងការមានកូន? ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកគួរតែកាត់បន្ថយ បើមិនចង់បាត់បង់ឱកាសនៃការមានកូន។
គ្រឿងស្រវឹង
មិនត្រឹមតែបុរសនោះទេ សូម្បីតែស្ត្រីក៏បាត់បង់ឱកាសក្នុងការអត់កូន ខ្ពស់ដែរ ប្រសិនបើអ្នកប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក។ នេះដោយសារតែគ្រឿងស្រវឹង មានផ្ទុកសារជាតិអេតាណុល ដែលអាចកាត់បន្ថយចរន្តឈាមទៅកាន់ប្រដាប់បន្តពូជ។ មិនតែប៉ុណ្ណោះ វាអាចបណ្តោលអោយកើតបញ្ហារដូវមិនទៀង បញ្ហាក្រពេញអូវែ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពក្នុងការមានគភ៌។
គ្រឿងក្នុងសត្វ
អ្នកប្រហែលជាមិនទាន់ដឹងទេថា គ្រឿងក្នុងសត្វ គឺជាអាហារមួយប្រភេទទៀតដែលបង្កអោយស្ត្រីបាត់ឱកាសក្នុងការមានកូន។ នេះដោយសារតែគ្រឿងក្នុងសត្វមានផ្ទុកលោហធាតុធ្ងន់ ដែលហៅថា Cadmium ត្រូវបានគេរកឃើញនៅក្នុងសរីរាង្គសត្វភាគច្រើន ដូចជា បេះដូង ក្រលៀន ថ្លើម នៃសត្វជ្រូក គោ ចៀម និងពពែ ជាដើម។
នៅពេលរាងកាយស្រូបយកលោហធាតុ ច្រើនពេក នាំអោយខូចក្រូម៉ូសូម ហើយពិបាកក្នុងការមានកូន។ យកល្អ ស្ត្រីគួរតែកាត់បន្ថយការទទួលទានគ្រឿងក្នុងសត្វ ហើយព្យាយាមទទួលទានបន្លែផ្លែឈើ ជំនួសវិញ។
ភេសជ្ជ:មានផ្ទុកជាតិកាហ្វេអ៊ីន
ប្រភេទភេសជ្ជ:ដូចជា តែ ឬកាហ្វេ… មានផ្ទុកសារធាតុកាហ្វេអ៊ីនដែលអាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះ រហូតដល់ ៥០ភាគរយ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដូច្នេះ អ្នកមិនគួរបំពានលើអាហារប្រភេទនេះឡើយ។