ម៉ាក់ៗគួរ​ចំណាយពេល១នាទី ដើម្បី​ស្វែងយល់​ពី​របៀប​លាង​សម្អាត​កូនប្រុស​ឬ​ស្រី​អោយមាន​សុវត្ថិភាព ពេល​ប្តូរ​ខោ​ទឹកនោម

0
1

ការផ្លាស់ប្តូរ​កន្តប ឬ​ខោ​ទឹកនោម​ទារក ពិតជា​មាន​សារ​យៈ​សំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​ទារក ព្រោះ​ប្រសិនបើ​អ្នក​ទុក​យូរពេក​ទឹកនោម​នឹង​ពេញ​ហៀរ​ចេញមកក្រៅ ហើយ​អាច​បង្កបញ្ហា​ដល់​ស្បែក​ទារក​ថែមទៀត។ ជាពិសេស​នៅពេល​ទារក​បន្ទោ​របង់ ត្រូវ​ផ្លាស់ប្តូរ​ចេញ​ភ្លាម ដើម្បី​កុំអោយ​ស្បែក​ទារក​មាន​ភាព​រលា​ក និង​បង្ក​រោគផ្សេងៗដល់​តំបន់​ឯកជន។

Image result for baby poop day 11

ប៉ុន្តែ​ទន្ទឹមនឹង​ការផ្លាស់ប្តូរ​កន្ទប ឬ​ខោ​ទឹកនោម​នេះ អ្នក​ម្តាយ​ទាំងឡាយ​ក៏ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ចំពោះ​កូនប្រុស ឬ​កូនស្រី​ផងដែរ ដើម្បី​សុវត្ថិភាព។

របៀប​លាង​សម្អាត​អោយ​កូនស្រី ពេល​ប្តូរ​ខោ​ទឹកនោម

នៅពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោម​អោយ​កូនស្រី អ្នក​ត្រូវ​ប្រើ​ទឹកស្អាត​ដើម្បី​លាងជម្រះ​ភាពកខ្វក់​ចេញ ដោយ​លាង​ពី​ផ្នែក​ខាងមុខ​ទៅក្រោយ ហើយ​កុំ​ប​ញ្ជ្រា​ស់មក​វិញ​អោយសោះ។ ការធ្វើ​បែបនេះ ដើម្បី​ការពារ​ការ​ឆ្លេ​ង​មេរោគ​ពី​ទ្វារធំ មកកាន់​ទ្វារមាស​របស់​ពួកគេ។

របៀប​លាង​សម្អាត​អោយ​កូនប្រុស ពេល​ប្តូរ​ខោ​ទឹកនោម

ការផ្លាស់ប្តូរ​ខោ​ទឹកនោម សម្រាប់​កូនប្រុស​មិនមាន​អ្វី​គួរអោយ​ព្រួយបារម្ភ​ដូច​កូនស្រី​នោះទេ សំខាន់​អ្នក​ត្រូវ​ប្រើ​ទឹក​លាងជម្រះ​ភាពកខ្វក់​អោយតែ​អស់​ចេញពី​តំបន់​គូថ និង​ពងស្វាស​ទៅ​វា​ជាការ​ស្រេច។ ប៉ុន្តែ​ប្រសិនបើ​អ្នក​លាង​សម្អាត​លិង្គ​ទារក មិន​គួរប្រើ​កម្លាំង​ដៃ​ធ្ងន់​នោះទេ ជាពិសេស​ស្បែក​គ្រប​ចុង​លិង្គ។

សូម​ចាំ​ថា ការរក្សា​ផ្នែក​ខាងក្រោម​ទារក​អោយ​ស្ងួត​ជានិច្ច គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​ក្នុង​ដើម្បី​ញ្ចៀ​ស​ការឆ្លង​មេរោគ និង​បញ្ហា​រលាក​ស្បែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here