ទារិកាអាយុ៣១ថ្ងៃ បានប្រឈមនឹងភាពពិការភ្នែកខ្លាំង ដោយសារទារិកាមានជំងឺដំបៅកញ្ចក់ភ្នែកកំរិតធ្ងន់ធ្ងរ ហើយម្តាយមិនបាននាំកូនមកមន្ទីរពេទ្យ បែរជាធ្វើការព្យាបាលដោយបន្តក់ទឹកដោះម្តាយដោយខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ ទើបយកមកមន្ទីរពេទ្យ។ ទង្វើមួយនេះបានធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ប្រឈមនឹងភាពពិការភ្នែក ដោយសារការព្យាបាលពុំចំទិសដៅ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ អាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់ជំនឿដែលគ្មានវេជ្ជសាស្ត្រទទួលស្គាល់ ដែលគិតថាទឹកដោះម្តាយអាចព្យាបាលបញ្ហាភ្នែកកូនបាន ត្រូវបញ្ជូនកុមារដែលមានបញ្ហា មកជួបជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលការព្យាបាលទាន់ពេលវេលា។
(តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសចក្ខុរោគ បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង) (ទឹកដោះម្តាយពុំបង្ករឱ្យមានដំបៅកញ្ចក់ភ្នែកទេ)៕
ប្រភព៖ មន្ទីរពេទ្យព្រះអង្គឌួង