ផឹកភេសជ្ជៈកំប៉ុងច្រើនពេក ប្រយ័ត្នកើតជំងឺមហារីក

0
1

ក្រុមអ្នកស្រាវជ្រាវជំងឺមហារីក ប្រចាំចក្រភពអង់គ្លេសបានឲ្យដឹងថា ក្មេងជំទង់ជនជាតិអង់គ្លេស ដែលមានអាយុចាប់ពី ១១ ទៅ ១៨ ឆ្នាំ ជាមធ្យមបានផឹកភេសជ្ជ:រហូតដល់២៣៤ កំប៉ុងក្នុងមួយឆ្នាំ ដែលអាចបង្កឲ្យមានហានិភ័យជំងឺមហារីក នាពេលខាងមុខ ដោយផ្អែកលើទិន្នន័យពិសោធន៍ របស់នាយកដ្ឋានសុខាភិបាល និងទីភ្នាក់ងារស្តង់របបអាហារ ព្រមទាំងអាហាររូបត្ថម្ភអង់គ្លេស។

ការស្រាវជ្រាវនេះ បានបង្ហាញថា ការផឹកភេសជ្ជ: ដែលមានផ្ទុកសារជាតិស្ករហួសកម្រិត អាចបង្កឲ្យកើតជំងឺធាត់ក្នុងវ័យកុមារភាព ជំងឺពុកធ្មេញ ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺមហារីកផ្សេងៗនាពេលអនាគត់។

ដូច្នេះអ្នកជំនាញបានស្នើឲ្យក្រុមហ៊ុនផលិតភេសជ្ជៈទាំងឡាយ កាត់បន្ថយការប្រើប្រាស់ជាតិស្ករនៅក្នុងភេសជ្ជ: ដើម្បីជួយឲ្យយុវជន និងកុមារមានសុខភាពល្អ ហើយអាចជៀសផុតពីហានិភ័យជំងឺផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here