មនុស្សស្ទើរគ្រប់រូបតែងតែជួបប្រទះបញ្ហាស្បែកស្បែកស្ងួត បែកស្រកា មុន មុនក្បាលខ្មៅ និងមុខឡើងជាតិខ្លាញ់ជាដើម។ ប្រសិនបើសុភាពនារី ឬសុភាពបុរសទាំងឡាយកំពុងតែជួបបញ្ហាបែបនេះមែន គួរតែព្យាបាលតាមបែបធម្មជាតិទើបមិនប៉ះពាល់ ហើយមិនចំណោយច្រើន។
អ្នកដឹងទេ ម្រះព្រៅដែលយើងធ្លាប់តែប្រើសម្រាប់ផ្សំនៅក្នុងម្ហូបអាហារឲ្យមានក្លិនឈ្ងុយ និងកាន់តែរសជាតិឆ្ងាញ់ គឺជាឱសថដែលអាចព្យាបាលបញ្ហាស្បែកមុខយ៉ាងពូកែបំផុត។ បើទោះបីជាអ្នកមានបញ្ហា ស្នាមជាំដោយសារមុន រង្វង់ភ្នែកខ្មៅ ស្បែកស្រអាប់ និងថង់ក្រោមភ្នែកក៏ដោយ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាស្បែកអាឡែកស៊ី ក៏អាចព្យាបាលបានដែរ។
ការអនុវត្ត៖
១.យកម្រះព្រៅចំនួន១០សន្លឹកទៅ បុក ឬកិនឲ្យម៉ត់ រួចចាក់ទឹកក្តៅកន្លះពែងចូល។
២.បន្ទាប់យកប្រទាលកន្ទុយក្រពើស្រស់ៗកិនឲ្យក្លាយជាល្បាយចំនួន១ស្លាបព្រាបាយ រួចលាយបញ្ចូលគ្នា។
៣.ក្រោយពីលាយបញ្ចូលគ្នាសព្វហើយ ត្រូវម៉ាស្សានៅលើផ្ទៃមុខចំនួន ១០នាទី។
៤.ទុករយ:ពេល ១៥នាទីទើបលាងជម្រះចេញ។
៥.អ្នកត្រូវព្យាបាលអនុវត្តក្នុងមួយសប្តាហយ៉ាងហោចណាស់ ៣ ទៅ ៤ដង ដើម្បីឲ្យឆាប់ទទួលបានលទ្ធផល៕