សក់ក៏ជាចំណែកមួយដែលអាចជួយលើកសម្ពស់សម្រស់សុភាពនារីទាំងឡាយឲ្យកាន់តែមានភាពទាក់ទាញមួយកម្រិតដែរ។ ហេតុនេះ ប្រសិនបើសុភាពនារីទាំងឡាយចង់បានសក់ស្រស់ស្អាត ទន់រលោង មិនចាំបាច់ចំណាយច្រើនឡើយ គឺប្រើតែធាតុផ្សំសាមញ្ញៗ៣យ៉ាងប៉ុណ្ណោះ។
ធាតុផ្សំ
ស៊ុតមួយគ្រាប់
ប្រេងអូលីវ មួយស្លាបព្រាបាយ
ទឹកឃ្មុំមួយស្លាបព្រាបាយ
របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់លាយបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.លាបឲ្យពេញស្បែកក្បាល និងសក់ឲ្យសព្វ ប៉ុន្តែប្រើនៅពេលសក់សើម។
៣.បន្ទាប់មកគ្រប់ថង់ប្លាស្ទិច ឬកូនកន្សែងរុំឲ្យជិតរយ:ពេលប្រហែលជា ២០ ទៅ ៣០នាទី។
៤.បន្ទាប់មកសម្អាតសក់ជាមួយនឹងសាប៊ូ និងទឹកក្តៅឧណ្ឌៗ៕
៥.សូមព្យាយាមអនុវត្តឲ្យបានទៀងទាត់ ឬមួយសប្តាហ៍ ៣ដង អ្នកនឹងឆាប់ទទួលបានផលបំផុត៕