អាថ៌កំបាំង​ជួយ​ឲ្យ​មនុស្ស​ស្រី​ស្រក​ទម្ងន់​ដូច​បំណង បន្ទាប់ពី​សម្រាល​បាន៣ខែ

0
1
Asian mother fit and play Yoga for lose weight after delivery a new born baby in home, mom, mother, exercise and healthy concept

ក្រោយពេល​សម្រាលកូន រឿង​ដ៏​លំបាក​មួយ​ដែល​ស្ត្រី​ត្រូវ​ជួបប្រទះ គឺ​ការរក្សា​រាងកាយ​ឲ្យ​នៅ​ស្រស់ស្អាត​ដូច​នៅ​លីវ ប៉ុន្តែ​មិនមាន​គ្មាន​វិធី​ដោះស្រាយ​នោះទេ។ ប្រសិនបើ​អ្នក​អនុវត្តតាម​ដំបូល​ន្មា​ន​ទាំង៦ចំណុច​ខាងក្រោម អ្នកនឹង​ទទួលបាន​រាង​ស្រស់ស្អាត​ឡើងវិញ​ក្រោយពេល​សម្រាល៖

Image result for exercises in gym after delivery

១.ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា

ការធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា បន្ទាប់ពី​សម្រាល​មិន​ត្រឹមតែ​អ្នក​អាច​បញ្ចុះទម្ងន់​ទេ ប៉ុន្តែ​វា​ក៏​ជួយ​អ្នក​ជួសជុល​ស្បូន​របស់​អ្នក ហើយ​អនុញ្ញាតឱ្យ​ទ្រូង​របស់​អ្នក​ស្តារ​ភាពរឹងមាំ និង​ជៀស​ផុតពី​ភាព​ធ្លា​ក់យារ​ផងដែរ។

២.ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ជាប្រចាំ

អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ត្រូវបាន​គេ​ចាត់ទុកជា​ថ្នាំ​សម្រក​ទម្ងន់ និង​ជា​ថ្នាំ​កម្ចាត់​ជាតិ​ខ្លាញ់​ចេញពី​រាងកាយ​យ៉ាង​ពូកែ។ ដូច្នេះ​ស្ត្រី​សម្រាលកូន​ហើយ គួរ​ព្យាយាម​ទទួលទាន​ដំឡូងជ្វា ពោត ល្ពៅ ស្រូវ​លា​សី និង​បន្លែ​បៃតង​ជាច្រើន​ទៀត។

អាហារ​ទាំងនេះ​មាន​ឥទ្ធិពល​នៃ​ការ​សម្រក​ទម្ងន់ ហើយ​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​កូ​លេ​ស្តេ​រ៉ុល។

៣.បន្ថែម​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ

នៅពេល​ខ្វះ​ប្រូតេអ៊ីន​ក្នុង​រាងកាយ ជំងឺ​នឹង​កើតមានឡើង ហើយ​វា​នឹង​ក្លាយទៅជា​មាន​ផលវិបាក​ដែល​បង្ក​ទៅជា​ភាពធាត់។ ដូច្នេះ ដរាបណា​អ្នករក្សា​កម្រិត​ប្រូតេអ៊ីន​បាន​ត្រឹមត្រូវ រាងកាយ​មិន​ឡើង​ទម្ងន់​នោះទេ ហើយ​វា​នឹង​ជួយ​បំពេញបន្ថែម​ស្រទាប់​កូ​ឡែ​ជែ​ន​ដល់​ស្បែក រួមទាំង​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ។

៤.បំបៅកូន​ដោយ​ទឹកដោះ

ការ​បំបៅកូន​ដោយ​ទឹកដោះ មិន​ត្រឹង​ម​តែ​ល្អ​សម្រាប់​ទារក​ប៉ុណ្ណោះ​ទេ វា​ក៏​ល្អ​សម្រាប់​អ្នក​ម្តាយ​ផងដែរ។ ព្រោះ​ទារក​អាច​អាច​បំ​ម្លែ​ង​ខ្លាញ់​ប្រូតេអ៊ីន របស់​អ្នក​ម្តាយ​តាមរយៈ​ការ​បំបៅ​ដោះ ដូច្នេះ​ស្ត្រី​ដែល​នៅតែ​បន្ត​បំបៅ​ដោះ​កូន នឹងមិន​លើស​ទម្ងន់ ឬ​ធាត់​ឡើយ។

លើសពីនេះទៅទៀត ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ក៏មាន​ផល​ល្អ​ដើម្បី​ស្តារ​សុខភាព​ឡើងវិញ នឹង​រៀបចំ​ស្បូន​ឲ្យ​ឆាប់​ល្អប្រសើរ​ផងដែរ។

៥.ម៉ាស្សា

ស្ត្រី​ភាគច្រើន​តែងតែមាន​ស្នាម​សង្វា ដោយសារតែ​ការឡើង​ទម្ងន់​ខ្លាំងពេក​ធ្វើ​ឲ្យ​ស្បែក​យឺត​ធ្លា​ក់យារ។ ដំបូល​ន្មា​ន​ល្អ អ្នក​ត្រូវ​ធ្វើការ​ម៉ាស្សា​ជាប្រចាំ ដោយ​ប្រើ​ប្រេង​អូ​លីវ វា​នឹង​ផ្តល់​ប្រសិទ្ធភាព​ជួយ​រឹតបន្តឹង​ស្បែក ព្រមទាំង​លុបបំបាត់​ស្វា​ម​សង្វា​ផងដែរ។

៦.ផឹកទឹក​ឲ្យ​បាន៨កែវ​ក្នុង​មួយថ្ងៃ

វិធី​មួយ​ក្នុងចំណោម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​សម្រក​ទម្ងន់ បន្ទាប់ពី​សម្រាលកូន គឺ​ផឹកទឹក​ឲ្យ​បាន៨កែវ​ក្នុង​មួយថ្ងៃ ដើម្បី​បណ្តេញ​ជាតិពុល និង​បំបាត់​ភាព​ខ្លាញ់​ចេញពី​រាងកាយ។

ម្តាយ​បំបៅ​ដោះ​កូន​ត្រូវ​ចងចាំ​ថា ការរក្សា​ទម្លាប់​ទទួលទាន​ទឹក​ក្តៅ​ឧណ្ឌៗ នឹងមិន​បណ្តាល​ទារក​កើត​ជំងឺរាគ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here