មូលហេតុ៥យ៉ាង ធ្វើឲ្យឈាមរដូវមនុស្សស្រីធុំក្លិនអាក្រក់ខ្លាំង

0
1

នៅពេលមករដូវម្តងៗ ស្ត្រីទាំងឡាយច្បាស់ជាពិបាកទប់ទល់ជាមួយនឹងបញ្ហាឈឺពោះ ឈឺចង្កេះ ឈឺក្បាល មិនស្រួលខ្លួន ចេញមុន អស់កម្លាំ ជាដើម…។ ពេលខ្លះទៀត ឈាមរដូវ អាចមានក្លិនអាក្រក់ ដែលធ្វើឲ្យស្ត្រីមានភាពខ្មាស់អៀនជាខ្លាំង ហើយហ៊ានចេញទៅណាឡើយ។

តើមូលហេតុអ្វីទើបធ្វើឲ្យឈាមរដូវមនុស្សស្រីមានបញ្ហាធុំក្លិនមិនល្អ? ខាងក្រោមនេះ​គឺជាចម្លើយដែលមនុស្សស្រីពេញវ័យទាំងឡាយចង់ដឹង៖

១.អតុល្យភាពកម្រិត pH ក្នុងរាងកាយ
អំឡុងពេលមករដូវកម្រិត pH នឹងមានការកើនឡើង ដូច្នេះឈាមអាចមានលាយជាតិអាស៊ីត។ អាស៊ីតនេះអាចបំផ្លាញ់តេរីល្អៗមួយចំនួន ហើយទីបំផុតក្លិនអាក្រក់នឹងកើតមានឡើង។

២.ឆ្លងមេរោគបាក់តេរី
ប្រសិនបើក្នុងស្រទាប់ស្បូន មានមេរោគបាក់តេរី និងផ្សិត ឈាមរដូវនឹងប្រែទៅជាមានក្លិនអាក្រក់ពេលបង្ហូរចេញមក។ ម្យ៉ាងវិញទៀត បើឈាមផ្ទុកនៅក្នុងស្បូនកាន់តែយូរ ក្លិនក៏កាន់តែអាក្រក់ខ្លាំងឡើងដែរ។

៣.ទ្វារមាសមានសំណើម
បើសុភាពនារីទាំងឡាយបណ្តោលឲ្យតំបន់ទ្វាមាសមានសំណើមខ្លាំងក្នុងពេលមករដូវ ជាឱកាសនៃការឆ្លងមេរោគផ្សិត នឹងកើតមានឡើង ហើយករណីនេះក៏បណ្តោលឲ្យក្លិនកាន់តែអាក្រក់ដែរ។

៤.ស្ទះខ្យល់ចេញចូលពេលប្រើសំឡីអនាម័យ
ការប្រើសំឡីអនាម័យបិទជិតតំបន់ទ្វារមាសខ្លាំងពេកធ្វើស្ទះខ្យល់ចេញចូល នេះក៏ជាមូលហេតុនេះដែលធ្វើមានក្លិនអាក្រក់កើតឡើង។

៥.ការប្រើទឹកអនាម័យ
ស្ត្រីមួយចំនួនជឿថា ការប្រើទឹកអនាម័យលាងសម្អាតទ្វារមាសពេលមករដូវ អាចកម្ចាត់ភាពកខ្វក់បាន ប៉ុន្តែផលិផលទឹកអនាម័យភាគច្រើនធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ អ្នកគួរតែលាងសម្អាតដោយប្រើទឹកធម្មតាវិញល្អជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here