គ្រុនឈាម គឺជាជំងឺមួយប្រភេទដែលបានឆក់យកជីវិតមនុស្សជារាប់មិនអស់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក។ ជាពិសេសក្នុងរដូវភ្លៀងធ្លាក់ ព្រោះមូលខ្លាអាចបង្កបង្កើតកូនចៅបានច្រើន ហើយចម្លងជំងឺគ្រុនឈាមមកមនុស្សបាននៅពេលវាខាំ មិនថាកុមារ ឬមនុស្សធំឡើយ។ ដូច្នេះ ដើម្បីការពារកុំឲ្យកុមារឆ្លងជំងឺគ្រុនឈាម អ្នកត្រូវអនុវត្តដូចខាងក្រោម៖
១.ត្រូវលុបបំបាត់ជំរកមូស ឬរាល់វត្ថុដែលអាចដក់ទឹកបានកុំឲ្យវាបង្កើតកូនចៅ។
២.ត្រូវសម្អាតព្រៃ ឬស្មៅនៅជុំវិញផ្ទះឲ្យបានស្អាតល្អ។
៣.មិនត្រូវបណ្តោលឲ្យកូនលេងនៅកន្លែងងងឹតៗឡើយ។
៤.ត្រូវលាងសម្អាតពាងទឹករាល់សប្តាហ៍ គ្រប់ពាងឲ្យជិត ឬប្រើថ្នាំអាបែត។
៤.មិនថាពេលយប់ឬពេលថ្ងៃ ត្រូវឲ្យកុមារគេងក្នុងមុងជានិច្ច។ ប្រសិនបើកូនរបស់អ្នកគេងនៅពេលថ្ងៃកុំភ្លេចបើកទ្វារបង្អួចដើម្បីឲ្យពន្លឺចូលពេញផ្ទះ ព្រោះកន្លែងភ្លឺៗមូសមិនសូវហ៊ានចេញមកខាំទេ។
ក្នុងករណីដែលកុមារក្តៅខ្លួនចាប់ពី ៣៩អង្សាសេ ត្រូវប្រើថ្នាំបញ្ចុះកម្តៅតាមវេជ្ជបញ្ជារ ស្លៀកសម្លៀកបំពាក់ទន់ៗ និងទទួលទានទឹកក្តៅឧណ្ឌៗ។ តែប្រសិនបើកុមារមានអាការក្តៅខ្លួនរយៈពេល៣ថ្ងៃមិនព្រមបាត់ ត្រូវនាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕