តើសុភាពនារីទាំងឡាយកំពុងតែកើតទុក្ខជាមួយនឹងមុខខ្មៅស្រអាប់ ស្នាមអុជខ្មៅ ឬស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខមែនទេ? តើអ្នកចង់ដឹងពីវិធីកម្ចាត់បញ្ហាទាំងនេះ ព្រមទាំងធ្វើឲ្យសម្រស់ក្មេងជាងវ័យមែនទេ? កុំបារម្ភអី ថ្ងៃនេះយើងនឹងបង្ហាញពីរូបមន្តបែបបុរាណរបស់ជប៉ុន ដែលនារីនៅប្រទេសនេះ និយមប្រើប្រាស់ជាប្រចាំ។
ធាតុផ្សំ៖
- អង្ករ ៣ស្លាបព្រា
- ទឹកដោះគោ ១ស្លាបព្រា
- ទឹកឃ្មុំ ១ស្លាបព្រា
- ទឹកមួយពែង
ការរៀបចំ៖
- យកអង្ករទៅដាំឲ្យពុះក្នុងកម្តៅមធ្យម បន្ទាប់មកលើកចេញពីលើភ្លើងទុកឲ្យត្រជាក់។
- បន្ថែមទឹកដោះគោ និងទឹកឃ្មុំកូរឲ្យសព្វល្អ។
- នៅពេលដែលម៉ាស់មួយនេះចម្រាញ់រួចហើយ អ្នកត្រូវអនុវត្ថនៅលើផ្ទៃមុខរយ:ពេល ៥នាទី មុននឹងលាងសម្អាតចេញ។
- ព្យាយាមអនុវត្តល្បាយនេះយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានលទ្ធផលបំផុត៕