តម្រូវការគេងរបស់ទារកទើបនឹងកើត

0
2

ទារកទើបនឹងកើតត្រូវគេងច្រើនប្រហែលជា ១៦ ទៅ ២០ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែពួកគេពិតជាមិនបានអនុវត្តតាមពេលវេលាត្រឹមត្រូវនោះទេ។ ទារកមិនដឹងពីភាពខុសគ្នារវាងថ្ងៃ និងយប់ឡើយ ដូច្នេះពួកគេអាចឧស្សាហ៍ភ្ញាក់នៅពេលយប់ ហើយគេងច្រើននៅពេលថ្ងៃ។

ដើម្បីជួយឲ្យពួកគេគេងលក់ស្រួល អ្នកត្រូវតែព្យាយាមកាត់បន្ថយសំលេងរំខាននៅជុំវិញ បិទភ្លើង ឬកុំឲ្យពន្លឺព្រះអាទិត្យចាំងចំទារកខ្លាំងពេក។

ទារកទើបនឹងកើតមិនអាចគេស្កប់ស្កល់ដូចមនុស្សធំបាននោះទេ ពួកគេងាយនឹងភ្ញាក់បំផុតទោះមានសំលេងរំខាន់តិចតួចក៏ដោយ។ នេះជាមូលហេតុមួយដែលធ្វើឲ្យឪពុកម្តាយត្រូវប្រឈមនឹងបញ្ហាអត់ងងុយច្រើន ដោយសារតែកូតតូច។

ប៉ុន្តែទារកទើបនឹងកើត ភ្ញាក់មិនដល់មួយម៉ោងទេ នឹងគេងលក់ទៅវិញ ហើយក្នុងរយៈពេល៦ទៅ៨សប្តាហ៍ ឪពុកម្តាយលែងសូវមានបញ្ហាជាមួយនឹងការយំស្រែករបស់ទារកទៀតហើយ ព្រោះពួកគេអាចគេងបានច្រើនមិនសូវភ្ញាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here