នារីសម័យថ្មីភាគច្រើនចូលចិត្តស្លៀករឹបតឹងបង្ហាញរាងខ្លាំងណាស់ ប៉ុន្តែវាគឺជាទម្លាប់អាក្រក់មួយក្នុងចំណោមទម្លាប់អាក្រក់ជាច្រើនទៀតដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ មានទម្លាប់អាក្រក់ជាច្រើនដែលមនុស្សស្រីតែងតែប្រព្រឹត្តិជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេមិនដឹងពីផលអវិជ្ជមានចំពោះរាងកាយនោះទេ។
១.ស្លៀករឹបតឹងពេក
ការស្លៀកសំលៀបំពាក់តឹងណែនពេក អាចបណ្តោលឲ្យលំហូរឈាមដែលបញ្ចូលទៅកាន់សរីរាង្គផ្សេងៗត្រូវបានរាំងស្ទះ មិនតែប៉ុណ្ណោះអ្នកអាចកើតមានបញ្ហារលាកស្បែកថែមទៀត។
២.ចូលគេងដោយមិនបានសម្អាតក្រែមម្សៅ
ការចូលគេងទាំងមុខសុទ្ធតែក្រែមម្សៅ អាចធ្វើឲ្យស្ទះរន្ធញើស បង្កើតឱកាសសម្រាប់បាក់តេរី និងមេរោគមានការកើនឡើង។ ដូច្នេះមុនពេលចូលគេង អ្នកគួរណាសម្អាតផ្ទៃមុខជាមុនសិន ដើម្បីឲ្យស្បែកមានខ្យល់ដង្ហើមចេញចូលបានល្អ។
៣.ទុកក្រចកវែងពេក
ក្រចកវែងស្រួច គឺជាគ្រឿងលម្អមួយផ្នែកសម្រាប់សុភាពនារីទាំងឡាយ ប៉ុន្តែធាតុពិតវាជាទម្លាប់អាក្រក់។ នៅពេលដែលក្រចកដៃដុះវែងពេក អ្នកនឹងពិបាកក្នុងការសម្អាត ហើយធ្វើឲ្យបាក់តេរីចូលទៅរស់នៅយ៉ាងងាយស្រួល។ ដូចគ្នានេះផងដែរ ទម្លាប់ខាត់ក្រចកខណ:ដែលប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សមានសារធាតុគីមី គឺងាយនឹងបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរ។
៤.ពាក់ស្បែកជើងកែងចោទ
ទម្លាប់ពាក់ស្បែកជើងកែងចោទមិនមែនជារឿងល្អនោះទេ ព្រោះវាអាចប៉ះពាល់ដល់សរសៃប្រសាទ និងប្រព័ន្ធប្រាសាទកណ្តោល ដែលបណ្តោលឲ្យឥរិយាបទធម្មជាតិនៃរាងកាយត្រូវផ្លាស់ប្តូរ។ ការអនុវត្តសកម្មភាពបែបនេះយូរៗម្តងមិនបង្កជាបញ្ហានោះទេ ប៉ុន្តែបើញឹកញាប់ពេកនឹងបណ្តោលឲ្យមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ។
៥.ប្រើទឹកអនាម័យលាងសម្អាតតំបន់ឯកជន
ការធ្វើបែបនេះអាចបណ្តោលឲ្យអតុល្យភាពធម្មជាតិរបស់តំបន់ឯងជន ថែមទាំងបង្កើនហានិភ័យនៃការឆ្លងមេរោគ។ ចូរចាំថា តំបន់ឯកជនមានសមត្ថភាពលាងសម្អាតដោយខ្លួនឯងហើយ៕